ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​​ដឹកសំរាម​បើកសុខៗក៏​រេចង្កូត​​​បុក​សួនច្បារ​ និង​បង្គោល​ភ្លើង​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ រថយន្ត​ដឹក​សម្រាម​របស់​ក្រុមហ៊ុន​​​មួយ​​គ្រឿង ​ខណៈ​កំពុង​បើកបរ​សុខ​ៗ​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ រួច​បុក​ផ្ទប់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​១​ដើម​​យ៉ាង​​ពេញទំហឹង​បណ្ដាល​ឲ្យ​ទ្រេត ​ហើយ​រថយន្ត​នោះ​បាន​រង​ការ​ខូចខាត​ក្រពឹត​ខ្ទេច​មុខ​ខ្លួនឯង ប៉ុន្តែ​ជា​សំណាងល្អ​ពុំ​បាន​បណ្ដាល​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ឬ​អ្នក​ដទៃ​ណា​ម្នាក់​ឡើយ​។ ហេតុការណ៍៍​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​ឆ្នាំ​២០២១ នៅ​លើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ…

​រាជធានី​ភ្នំពេញ​ ៖​ រថយន្ត​ដឹក​សម្រាម​របស់​ក្រុមហ៊ុន​​​មួយ​​គ្រឿង ​ខណៈ​កំពុង​បើកបរ​សុខ​ៗ​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ រួច​បុក​ផ្ទប់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​១​ដើម​​យ៉ាង​​ពេញទំហឹង​បណ្ដាល​ឲ្យ​ទ្រេត ​ហើយ​រថយន្ត​នោះ​បាន​រង​ការ​ខូចខាត​ក្រពឹត​ខ្ទេច​មុខ​ខ្លួនឯង ប៉ុន្តែ​ជា​សំណាងល្អ​ពុំ​បាន​បណ្ដាល​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ឬ​អ្នក​ដទៃ​ណា​ម្នាក់​ឡើយ​។

ហេតុការណ៍៍​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​ឆ្នាំ​២០២១ នៅ​លើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​នៅ​ក្នុងភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្ត​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ចំណុះ​១​តោន ព​ណ៍​ខៀវ អត់​ស្លាក​លេខ ជា​រថយន្ត​ដឹក​សម្រាម​របស់​ក្រុមហ៊ុន​មួយ​ និង​បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​ខាងលើ​បាន​បើកបរ​ដឹក​សម្រាម​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​គួរសម​ដែរ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ពុំ​ដឹង​ថា អ្នកបើកបរ​ងងុយដេក​ហើយ​ងោក​មួយភាំង​ឬ​ស្រវឹងស្រា​ពី​យប់​មិន​ទាន់​ស្វាង​នោះ​ទេ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ឡើង​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ រួច​បុក​ផ្ទប់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​១​ដើម​ទាំង​កម្រោល បណ្ដាល​ឲ្យ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ទ្រេត ចំណែក​សួនច្បារ​ក៏​រង​ការ​ខូចខាត​ផង​ដែរ ហើយ​រថយន្ត​បង្ក​នេះ​បាន​រង​ការ​ខូចខាត​ខ្ទេច​មុខ​ស្ទើរតែ​ទាំងស្រុង ប៉ុន្តែ​ជា​សំណាងល្អ​ពុំ​បាន​បណ្ដាល​ឲ្យ​បុរស​អ្នកបើកបរ​ឬ​អ្នកដំណើរ​តាម​ដងផ្លូវ​រង​របួស​នោះ​ឡើយ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​រួម​ជាមួយ​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​កាន់​ទីនោះ​ពិនិត្យ​មើល​ជាក់ស្ដែង​ហើយ​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​នាំ​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ