ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់​ជួបគ្រោះអកុសលតាមផ្លូវ​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​មន្ត្រី​យោធា​ម្នាក់សង្ស័័យ​​បើក​​បរ​ម៉ូតូ​​ក្នុងល្បឿនលឿន ​ក៏​​​រេ​ចង្កូត​ដួល​ធ្លាក់​ចេញពី​ផ្លូវ បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ​។​ ​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​​កាលពីវេលាម៉ោង​​៣ឈានចូល​ព្រឹក​​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ ​ឆ្នាំ​២០២១​ ​​តាម​បណ្តោយ​កំណាត់​ផ្លូវជាតិ​លេខ​១…

ខេត្តស្វាយរៀង​ ៖ ​មន្ត្រី​យោធា​ម្នាក់សង្ស័័យ​​បើក​​បរ​ម៉ូតូ​​ក្នុងល្បឿនលឿន ​ក៏​​​រេ​ចង្កូត​ដួល​ធ្លាក់​ចេញពី​ផ្លូវ បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ​។​

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​​កាលពីវេលាម៉ោង​​៣ឈានចូល​ព្រឹក​​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ ​ឆ្នាំ​២០២១​ ​​តាម​បណ្តោយ​កំណាត់​ផ្លូវជាតិ​លេខ​១ ​ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៩-១៣០ ស្ថិត​ក្នុងភូមិ​ឃោ​សាង​ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​​ឈ្មោះ​ចាន់ សុធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​​ ជា​មន្ត្រី​យោធា មាន​ទីលំនៅ​ភូមិ​ថ្មី ឃុ​តា​នូ ស្រុក​ស្វាយ​ទាប​ខេត្តស្វាយរៀង ជាអ្នកបើកបរ​​ម៉ូតូ​​មួយគ្រឿង​ម៉ា​កហុងដា​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​​ ស្វាយ​រៀង​ ១G-០០៤៣ ​។

តាម​ប្រភពដ​​ដែលបានបន្ត​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​​មួយគ្រឿង​ធ្វើដំណើរ​តែ​ម្នាក់ឯង​​ក្នុងទិសដៅពី​លិចទៅ​កើត ​​ដោយ​​មិន​មាន​​ពាក់មួក​សុវត្ថិភាពនោះទេ ហើយ​ជិះ​​ម៉ូតូ​យ៉ាង​លឿន​ ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ មិនដឹងជា​យ៉ាងម៉េចនោះទេ​ ស្រាប់តែ​រេ​ចង្កូត​ធ្លាក់ចេញពីផ្លូវ​ដួល​បោក​ក្បាល​​នឹង​ថ្នល់​ បណ្តាល​ឱ្យ​បែកក្បាល​បែក​មុខ​បែក​មាត់​​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង​ ។ ​ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ស្រាល ​។

​ក្រោយ​​ពេល​កើតហេតុ ​សមត្ថកិច្ច​​បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​ រួច​​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ក្រុង​ស្វាយ​រៀង​។ រីឯ​ស.ព​ជន​រង​គ្រោះ​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ