ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសម្នាក់បើកវ៉ាកាត់ពីមុខឡាន ជួប​គ្រោះ​ត្រង់រង្វង់​ផ្លូវជាតិលេខ​៦

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង​លឿន​ពេក​វ៉ា​រថយន្ត​កាត់មុខ ​ទើប​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ​ បណ្តាល​អោយ​ដួល​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​7​និង​15​នាទី​យប់​ថ្ងៃ​ទី​២៤​ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២១​ ​នៅ​ចំណុចរង្វង់​មូល​ព្រហ្ម​មុខ​បួន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង​លឿន​ពេក​វ៉ា​រថយន្ត​កាត់មុខ ​ទើប​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ​ បណ្តាល​អោយ​ដួល​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​7​និង​15​នាទី​យប់​ថ្ងៃ​ទី​២៤​ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២១​ ​នៅ​ចំណុចរង្វង់​មូល​ព្រហ្ម​មុខ​បួន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ​រាជធានីភ្នំពេញ ។

​បុរស​ម្នាក់ដែល​រងរបួសសន្លប់ស្តូកស្តឹង​ខាងលើ​​​មិនស្គាល់អត្តសញ្ញាណនោះទេ ​ជាអ្នកបើកបរ​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 1GZ-9503 ។ ចំណែករថយន្ត​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ ពណ៌​ខៀវ​លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ​ភ្នំពេញ ​2AG-9114 ។​

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​អន្តរាគមន៍​ដែល​ប្រចាំ​នៅ​គល់​ដៅ​រង្វង់​មូល​ព្រហ្ម​មុខ​៤​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ ដោយសារ​តែ​ម៉ូតូ​បើក​វ៉ា​កាត់មុខ​​រថយន្ត​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ ​កំពុងធ្វើដំណើរ​ក្នុង​​ទិស​ដៅ​ស្រប​​គ្នា ​​ហើយ​ម៉ូតូ​មិន​បាន​ប្រុង​ប្រយ័ត្ន​នោះ​ទេ​ ទើប​ជ្រុល​ទៅ​បុក​ក្បាល​រថយន្ត​វី​រៈ​ប៊ុ​ន​ថាំ​​ ចំហៀ​ង​ខាងស្តាំ​ បណ្តាល​អោយ​ដួល​បោក​ក្បាល​នឹង​ថ្នល់រងរបួសធ្ងន់​​សន្លប់​ស្តូកស្តឹង រីឯ​ម៉ូតូ​នឹង​រថយន្ត​​វិញរង​ការ​​ខូចខាត​តិចតួច​តែ​ប៉ុណ្ណោះ ។

តាម​ប្រភព​ដដែលបានបន្ត​ថា ភ្លាម​ៗ​នោះ​ដែរ ​សមត្ថកិច្ច​អន្តរាគមន៍​ដែល​ប្រចាំ​នៅ​គល់​ដៅ​​រង្វង់​មូល​ព្រហ្ម​មុខ៤បាន​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​​ឯកជន​បាន​មក​ដល់​ដឹក​យកជនរងគ្រោះ​​ទៅ​ព្យាបាល​ ហើយ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​វាស់វែអ និង​​បាញ់ថ្នាំសម្គាល់​នៅកន្លែងកើតហេតុ រួច​យក​ម៉ូតូនិង​រថយន្ត​ទៅដាក់​​អែប​គៀន​ ដើម្បី​កុំ​ឱ្យ​កកស្ទះចរាចរណ៍៍​ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​នឹង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ