ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ ហេង សំ​រិ​ន ៖ អំពាវនាវ​ពលរដ្ឋ​បើ​ដឹងខ្លួន​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ​សូម​មក​ធ្វើតេស្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជា​ធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​លើក​ថា ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ប្រទេស​យើង​បាន​ប្រឈម​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍​ជា​ថ្មី ពិសេស​នៅ​តាម​រាជធានី​ខេត្ត​មួយ​ចំនួន…

រាជា​ធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​លើក​ថា ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ប្រទេស​យើង​បាន​ប្រឈម​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍​ជា​ថ្មី ពិសេស​នៅ​តាម​រាជធានី​ខេត្ត​មួយ​ចំនួន ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ជិតខាង ។
សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ បញ្ជាក់​ថា ៖« ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​រាល់​វិធានការ​នានា​ដែល​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​បាន​ដាក់​ចេញ​សំដៅ​ការពារ និង​បញ្ចៀស​ឱ្យ​ផុត​ពី​ការ​ឆ្លង​រាលដាល​កាន់តែ​ធំ​ឡើង ហើយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណ សេដ្ឋកិច្ច និង​សង្គម​នៃ​ប្រទេស​របស់​យើង​» ។

ជាមួយ​គ្នា​នេះ សម្តេច​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បានដឹង​ថា ខ្លួន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ព្រឹត្តិការណ៍​២០ កុម្ភៈ សូម​សហការ​ជាមួយ​អាជ្ញារ​ធរ​ពាក់ព័ន្ធ​ដោយ​ចេញ​មក​ធ្វើតេស្ត និង​ច​ត្តា​ឡី​ស័ក ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បញ្ហា​នេះ​កាន់តែ​រីក​ធំ​ឡើង​ដែល​ជា​លទ្ធផល​គ្មាន​នរណា​ក្រៅពី​សមាជិកគ្រួសារ​យើង​បងប្អូន​យើង និង​សង្គម​ជាតិ​ទេ ដែល​អាច​នឹង​រង​ការ​ខូចខាត​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​នេះ ។

ឆ្លៀត​នៅ​ក្នុង​ឱកាស​នេះ ខ្ញុំ​ក៏​សូម​លើកទឹកចិត្ត​ដល់​សមាជិក សមាជិកា​រដ្ឋសភា​ទាំងអស់ សូម​ចុះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ និង​មាន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ ដើម្បី​អប់រំ ផ្សព្វផ្សាយ​បន្ថែម​ដល់​ពលរដ្ឋ​អំពី​ជំងឺ​កូ​វី​ដ​-១៩ និង​អំពី​វិធានការ​ការពារ ជា​ពិសេស​ត្រូវ​ត្រៀមលក្ខណៈ​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេលវេលា ជួយ​ដល់​ប្រជាពលរដ្ឋ​យើង​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​គ្រា​លំបាក​នេះ ។

សូម​ជនរួមជាតិ​បាន​សមប្រកប​តែ​ពុទ្ធ​ពរ ទាំង​៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ