ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នាំ​ចេញ​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ទៅ​ប្រទេស​២៧

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក WANG WENBIN ថ្លែង​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ​ថា ចិន​បាន​នាំ​ចេញ​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19…

ប្រទេស​ចិន ៖ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក WANG WENBIN ថ្លែង​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ​ថា ចិន​បាន​នាំ​ចេញ​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ទៅ​កាន់​ប្រទេស​២៧​និង​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ដោយ​មិន​គិត​ប្រាក់​ដល់​ប្រទេស​៥៣​ដែល​ត្រូវការ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោក WANGបន្ត​ថា ជំនួយ​វ៉ាក់សាំង​របស់​ចិន​បាន​បញ្ជូន​ទៅ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន កម្ពុជា ឡាវ ហ្គី​ណេ​អេ​ក្វាទ័​រ ហ្ស៊ី​ម​បា​វេ ម៉ុង​ហ្គោ​លី​និង​បេឡា​រុស និង​ថាការ​​នាំ​ចេញ​វ៉ាក់សាំង​ចិន​បាន​ទៅ​ដល់​ប្រទេសសែ​៊​រ​ប៊ី ហុង​គ្រី ប៉េ​រូ ស៊ី​លី ម៉ិ​ក​ស៊ី​ក កូ​ឡុំ​​ប៊ី ម៉ា​រ៉ុ​ក សេ​នេ​​ហ្គា​ល់ អេ​មី​រ៉ាត់​អា​រ៉ាប់​រួម និង​តួ​ក​គី ។ គួរ​កត់សម្គាល់ថា​ប្រទេស​ទាំង​អស់នោះ ភាគច្រើន​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ។

លោក WANG សម្ដែង​ក្ដី​សង្ឃឹមថានឹង​ឃើញប្រទេស​ទាំងអស់​អាច​រួបរួម​គ្នា និង​ចូលរួម​ចំណែក
ជា​វិ​ជ្ច​មាន​សម្រាប់​ជួយ​ដល់​សហគមន៍​អន្តរជាតិ ជា​ពិសេស​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ការ​ជម្នះ​លើ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ ។

ចិន​ជា​ប្រទេស​ដំបូង​គេ​ដែល​សន្យា​ធ្វើការ​ចាក់​វ៉ាក់សាំង​សម្រាប់​សុខមាលភាព​សាធារណៈ​ពិភព​លោក ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​អះអាង​ទៀត​ថា ចិន​នឹង​បន្ត​រួម​សហការ​ខាង​ផ្នែក​វ៉ាក់សាំង​ជាមួយ​គ្រប់​ភាគី​ទៅ​តាម​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ