ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​ស្រាវជ្រាវ​កំណត់​ពី​ថ្នាំ​មួយ​ព្យា​បាល​​ជំងឺ COVID-19

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៃ​សាកល​វិទ្យា​ល័យ​តិ​ស​សាស់ A&M និង​សាកល​វិទ្យាល័យ TEXAS MEDICAL BRANCH សហរដ្ឋ​អា​មេ​រិ​កថា ថ្នាំ​មួយ​សម្រាប់​ជំ​ងឹ​បេះដូង​ដែលរដ្ឋាភិបាល​សហព័ន្ធ​អនុម័ត​ឲ្យ​ប្រើ​បង្ហាញប្រសិទ្ធភាព​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​ទប់​ការ​ឆ្លង​វីរុស…

សហរដ្ឋអាមេរិក ៖ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៃ​សាកល​វិទ្យា​ល័យ​តិ​ស​សាស់ A&M និង​សាកល​វិទ្យាល័យ TEXAS MEDICAL BRANCH សហរដ្ឋ​អា​មេ​រិ​កថា ថ្នាំ​មួយ​សម្រាប់​ជំ​ងឹ​បេះដូង​ដែលរដ្ឋាភិបាល​សហព័ន្ធ​អនុម័ត​ឲ្យ​ប្រើ​បង្ហាញប្រសិទ្ធភាព​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​ទប់​ការ​ឆ្លង​វីរុស COVID-19 ចូល​ទៅ​ក្នុង​សិរី​រា​ង្គ ។

ថ្នាំ​នោះ​មានឈ្មោះ​ថា BEPRIDIL ត្រូវ​បានអនុម័ត​ឲ្យ​ប្រើ​ដោយ​រដ្ឋបាល​ឱសថ​និង​ស្បៀងអា​មេ​រិ​ក FDA សម្រាប់​ព្យាបាល​ជំងឺ​បេះដូង​មួយហៅ ANGINE DE POITRINE ។ ថ្នាំពេទ្យ​តែមួយ​មុខ​គត់​ដែល​បច្ចុប្បន្ន​មាន​សម្រាប់​ព្យាបាល​ជំងឺ COVID-19 គឺ​មាន​តែ​ថ្នាំ REMDESIVIR
តែ​ប្រសិទ្ធភាព​របស់​វា​មាន​កម្រិត​សម្រាប់​បណ្ដា​អ្នកជំងឺ COVID-19 ហើយ​វីរុស​នៅ​អាច​គេច​ផុត
បាន​ដោយ​ស្រួល ។

ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា វា​ជា​រឿង​បន្ទាន់​ដែល​ត្រូវ​ស្វែងរក​ឱសថ​នានា​សម្រាប់ព្យាបាល​ជំងឺ​នោះ ។ ក្រុម​របស់​យើង​បាន​ពិនិត្យ​ថ្នាំពេទ្យ​ជាង​៣០​មុខ​ដែល​អនុ​​ម័ត​ឲ្យ​ប្រើ​ដោយ​FDA និង​ទីភ្នាក់ងារ​ឱសថ​អឹ​រ៉ុ​ប​លើ​សមត្ថភាព​របស់​ថ្នាំ​ទាំងនោះ​ក្នុង​ការ​ទប់​ការ​ចូល​របស់​វីរុស​COVID-19 ទៅ​ក្នុង​កោសិកា​មនុស្ស ។

ការ​សិក្សា​នោះ​លាតត្រដាង​ថា​ថ្នាំ BEPRIDIL បាន​ជួយ​ច្រើន​ក្នុង​ការ​ព្យាបាល​ជំ​ងឹ​COVID-19 ។ ដូច្នេះ​បណ្ដា​អ្នក​ស្រាវជ្រាវ​ស្នើ ឲ្យផ្ដោត​លើ​ការ​ប្រើប្រាស់​ថ្នាំ​នោះ​ក្នុង​ការ​សាកល្បងគ្លីនិក​ទាក់ទិន​នឹង​ជំ​ងឹ COVID-19 ។ កា​រស​និ្ន​ដ្ឋា​ននានា​នៃ​ការ​សិក្សា​នោះ​នឹង​ត្រូវ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៩ មីនា​ខាង​មុខ​នេះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ