ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យន្តហោះ​​​១២៨​គ្រឿង​ហាម​មិន​ឲ្យ​ហោះ​ហើរ ក្រោយ​មាន​​យន្ត​ហោះ​​​ឆេះ​ម៉ា​ស៊ីន​​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យន្តហោះ​ធុន​ប៊ូ​អ៊ី​ង​៧៧៧ ចំនួន​១២៨​គ្រឿង ដែល​មាន​ម៉ា​ស៊ី​ន​ប្រភេទ​បង្កើត​ឧប្បត្តិហេតុ គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំពោះ​យន្តហោះ​មួយ​គ្រឿង របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក UNITED AIRLINES ព្រោះ​មាន​ភ្លើង​ឆេះ​ម៉ា​ស៊ី​ន​ស្ដាំ​១​ធ្លាក់​បំណែក​មក​ដី​ឲ្យ​រពុយ…

សហរដ្ឋអាមេរិក ៖ យន្តហោះ​ធុន​ប៊ូ​អ៊ី​ង​៧៧៧ ចំនួន​១២៨​គ្រឿង ដែល​មាន​ម៉ា​ស៊ី​ន​ប្រភេទ​បង្កើត​ឧប្បត្តិហេតុ គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំពោះ​យន្តហោះ​មួយ​គ្រឿង របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក UNITED AIRLINES ព្រោះ​មាន​ភ្លើង​ឆេះ​ម៉ា​ស៊ី​ន​ស្ដាំ​១​ធ្លាក់​បំណែក​មក​ដី​ឲ្យ​រពុយ ពីលើ​រដ្ឋកា​ឡូ​រ៉ា​ដូ​កាលពី​ថ្ងៃ​ទី​២០​ កុម្ភៈ ចាប់ពី​ពេល​នេះ​ទៅ ត្រូវ​ហាម​មិន​ឲ្យ​ហោះហើរ​។

ក្រុមហ៊ុន​ផលិត​យន្តហោះ​អា​មេ​រិ​ក​ប៊ូ​អ៊ី​ង​អះអាង​កាលពី​ថៃ្ង​ទី​២១​កុម្ភៈ​ថា មួយ​ផ្នែក​នៃ​យន្តហោះ​ធុន​ប៊ូ​អ៊ី​ង​៧៧៧ ដែល​មាន​ម៉ា​ស៊ី​ន​ប្រភេទ​ម៉ា​ស៊ី​ន​ដែល​មានការ​ឆេះ ពីលើ​រដ្ឋកា​ឡូ​រ៉ា​ដូ​ចាប់ពី​ពេល​នេះ​​ទៅ ត្រូវ​ហាម​មិន​ឲ្យ​ហោះហើរ​។ សរុប​យន្តហោះ​ប៊ូ​អ៊ីង​៧៧៧​មាន​ម៉ា​ស៊ីន​ប្រភេទ​នោះ​ដល់​១២៨​គ្រឿង​លើ​ពិភពលោក​ត្រូវ​ហាម​ហោះហើរ​សិន​។

នៅ​សហរដ្ឋ​អាម​រិ​ក​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​សហព័ន្ធ​FAA បាន​ចេញ​បញ្ជា​ឲ្យ​មានការ​ត្រួត​ពិនិត្យ​ថែម​ទៀត លើ​យន្តហោះ​ប៊ូ​អ៊ី​ង​៧៧៧​ទាំងនេះ ដែល​បំពាក់​ម៉ា​ស៊ី​ន​ដោយ​ក្រុមហ៊ុន​PRATT&WHITNEY ហើយ​ការិយាល័យ​សន្តិសុខ​ដឹក​ជ​ញ្ជួ​ន ក៏​ស៊ើប​អង្កេត​ដែរ​លើ​ឧប្បត្តិហេតុ​នោះ​។ ប្រទេស​ផ្សេង​ទៀត​ដូច​ជា​អង់គ្លេស បាន​សម្រេច​កាលពី​ថ្ងៃ​ទី​២១​កុម្ភៈ ហាមឃាត់​ការ​ហោះហើរ​លើ​ដែនអាកាស​ខ្លួន នៃ​យន្តហោះ​ប៊ូ​អ៊ី​ង​៧៧៧​ដែល​ទាក់ទិន ហើយ​ក្រសួង​ដឹក​ជញ្ជូន​ជប៉ុន​ថ្លែង​ថា បាន​បញ្ជា​ឲ្យ​មានការ​ត្រួតពិនិត្យ​ហ្មត់ចត់​លើ​ម៉ា​ស៊ី​ន​យន្តហោះ របស់​ក្រុមហ៊ុន​PRATT&WHITNEY​។ អេ​ហ្ស៊ី​ប​ក៏​ហាម​មិន​ឲ្យ​យន្តហោះ​ធុន​នោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ខ្លួន​ដែល​មាន​៤​គ្រឿង​ហោះហើរ​ដែរ​។

កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ​យន្តហោះ​ប៊ូ​អ៊ីង​៧៧៧-២២០​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​UNITED AIRLINES ដែល​ទើប​ហោះ​ចេញពី​ទីក្រុង​ដេ​ន​វ័​រ រដ្ឋកា​ឡូ​រ៉ា​ដូ​ទៅ​កាន់​ទីក្រុង​ហូ​ណូ​លូ​លូ​កោះ​ហា​វ៉ៃ ជាមួយ​អ្នកដំណើរ​២៣១​នាក់​និង​សមាជិក​ក្រុម​យានិក​១០​នាក់ ជួប​ប្រទះ​ការ​ឆេះ​ម៉ា​ស៊ី​ន​រេ​អាក់​ទ័​រ​មួយ បណ្ដាល​ឲ្យ​ធ្លាក់​បំណែក​ជា​ច្រើន​មក​ដី តែ​យន្តហោះ​អាច​ហោះ​បក​ក្រោយមក​ចុះ​ចត​បន្ទាន់ ដោយ​ពុំ​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ