ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះពិនិត្យតាមបន្ទាត់ព្រំដែន ឃាត់បាន​មេ​ខ្យល់​ឆ្លង​ដែន​ខុស​ច្បាប់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍​ ​រ៉ែ​ម វី​រៈ ស្នងការ​ស្តីទី បន្ត​ចុះ​ពិនិត្យ​មើល​កងកម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន គោក​លេខ​៨១៥ ក្នុងភូមិ​សាស្ត្រ ស្រុក​ម៉ា​ឡៃ…

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍​ ​រ៉ែ​ម វី​រៈ ស្នងការ​ស្តីទី បន្ត​ចុះ​ពិនិត្យ​មើល​កងកម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន គោក​លេខ​៨១៥ ក្នុងភូមិ​សាស្ត្រ ស្រុក​ម៉ា​ឡៃ កាលពី​​រសៀល​ថ្ងៃ​ទី​២៣​កុម្ភៈ ឆ្នាំ​២០២១ ​និងបន្ត​ចុះ​ពិនិត្យ​និង​សួរសុខទុក្ខ កងកម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥ សហការ​ជាមួយ​កងកម្លាំង​យោធា​ក្នុង​ប្រតិបត្តិការ​ទប់ស្កាត់ ការ​លួច​ឆ្លង​ដែន​និង​បង្ក្រាប​មេ​ខ្យ​ល់ ​និង​អ្នក​នាំ​ផ្លូវ​ឆ្លង​ដែន​ដោយ​មិន​ស្របច្បាប់​​ ស្ថិត​ក្នុងភូមិ​សាស្ត្រស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

ក្នុង​ដំណើរការ​ចុះ​ពិនិត្យ​នោះ​ដែរ លោក​ក៏បាន​ជម្រុញ​ដល់​កងកម្លាំង​ទាំង​០២​ប្រភេទ គឺ​នគរបាល​និង​យោធា ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ ចំពោះ​ការ​លួច​ឆ្លង​ដែន ចេញ​-​ចូល របស់​ប្រជាពលរដ្ឋ​ទៅ​ប្រទេស​ថៃ ។ ជាង​នេះ​ទៀត​ ត្រូវ​ស្រាវជ្រាវ​ចំពោះ​មេ​ខ្យល់​ឬ​អ្នក​នាំ​ផ្លូវ​ឆ្លង​ដែន ១/-​គឺ​អ្នក​មេ​ខ្ស​ល់​ឬ​អ្នក​នាំ​ផ្លូវ​ប្រជាជន​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​,២/-​គឺ​មេ​ខ្ស​ល់​ឬ​អ្នក​នាំ​ផ្លូវ​ប្រជាជន​មក​ពី​ថៃ​ចូល​ខ្មែរ​គេច​វះ​ពី​សមត្ថកិច្ច​រួច​ផុត​ពី​ការ​ធ្វើ​ច​ត្តា​ឡៃ​ស័ក ។

លោក​ឧត្តមសេនីយ៍​ស្នងការ​ស្តីទី បាន​បញ្ជាក់​ចំពោះ​មេ​ខ្យល់ ​ឬ​អ្នក​នាំ​ផ្លូវ ឃាត់ខ្លួន​បាន​មិន​ត្រូវ​មានការ​លើកលែង​នោះ​ឡើយ ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ការិយាល័យ​ជំនាញ​រៀបចំ​សំណុំរឿង ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ នេះ​ដែរ មុខសញ្ញា​នាំ​ផ្លូវ​ឆ្លង​ដែន​មិន​ស្របច្បាប់​ម្នាក់ ឈ្មោះ​នូ​ន ទុំ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ នៅ​ភូមិ​សង្កែ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ និង​ប្រជា​ពលរដ្ឋ​ប្រុស ស្រី​ចំនួន​០៧​នាក់ ក្នុង​នោះ​ក្មេង​ស្រី​០១​នាក់ មក​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​មាន​បំណង​ចូល​ទៅ​ប្រទេស​ថៃ លក់​ឥ​វ៉ា​ន់​នៅ​ផ្សារ​ឡុ​ង​គ្លឿ ​ត្រូវ​បាន​ចាញ់បោក​មេ​ខ្យល់​គេ​យក​០១​នាក់​ ៣​ពាន់​បាត ត្រូវ​បាន​កម្លាំង​នគរបាល​វរ​៨១៥ ​និង​កម្លាំងយោធា ប្រចាំការ​នៅ​ប៉ុស្តិ៍​ការពារ​ព្រំដែន​សង្កែ សហ​ការ​ជាមួយ​សមត្ថកិច្ច​ថៃ ធ្វើការ​ឃាត់ខ្លួនមក​សួរនាំ​ប៉ុស្តិ៍​សង្កែ ។ ​

ទន្ទឹម​នោះ​ដែរ មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ចូល​តាម​ច្រករបៀង​ប៉ុស្តិ៍​ចំបក់ ឃុំ​បឹង​បេង សរុប​ចំនួន​២៩​នាក់ ស្រី​១១​នាក់​និង​កុមារ​០២​នាក់ បាន​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​ដោយ​មាន​គ្រូពេទ្យ សហការ​ជាមួយ​កម្លាំង​នគរបាល​នៅ​ប្រចាំការ​ទីនោះ​ផង​ដែរ​។

នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី រ៉ែ​ម វី​រៈ ស្នងការ​ស្តីទី ក៏​បាន​អរគុណ​ចំពោះ​កិច្ចសហការ​របស់​សមត្ថកិច្ច​ថៃ ក្នុង​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូ​វី​ដ ពិសេស​គឺ​ទប់ស្កាត់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ សារ​ចាញ់បោក​មេ​ខ្យល់​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទាំង​ចូល​ទៅ​ថៃ​និង​ត្រឡប់​មក​ខ្មែរ និង សុំ​ឲ្យ​ជួយ​សហការ​ក្នុង​ស្រាវជ្រាវ​រក​មេ​ខ្ស​ល់​ដែល​កំពុង​ស្នាក់​នៅ​ទឹកដី​ថៃ ធ្វើ​សកម្មភាព​អូស​ទាញ​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ដោយ​មិន​ស្របច្បាប់​នេះ ៕

អត្ថបទសរសេរ ដោយ