ខេត្តសៀមរាប ៖ ថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ បានថ្វាយភ្លេង អុចធូបសុំសេចក្តីសុខ ចម្រើន ដោយរូបសំណាកព្រះវិស្ណុផ្លែងស ជិះលើ ខ្នងគ្រុឌ ព្រះអង្គជិតបានចាកចេញពីខេត្តឧត្តរ មានជ័យនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ដើម្បីវិលទៅគ្រង នៅទីតាំងចាស់វិញ ក្នុងនៅខេត្តសៀមរាប ។
សូមបញ្ជាក់ថា រូបសំណាកព្រះវិស្ណុផ្លែងស ជិះលើ ខ្នងគ្រុឌ បានអភិសេក នៅរង្វង់មូលផ្លូវបំបែកជាបួនខាងលិចមន្ទីរបក្សខេត្តឧត្តរមានជ័យ អស់រយៈពេល១៦ ឆ្នាំមកហើយ តាំងពីជំនាន់អតីត ឯកឧត្តម ស៊ូ ភិរិន្ទ អភិបាលនៃគណៈអភិបាលខេត្ត មកម្ល៉េះ។
បើតាម សេចក្តីជូនដំណឹង ពីរដ្ឋបាលខេត្ត សៀមរាប ស្តីពីការកែសម្រួល រូបសំណាក នៅរង្វង់មូល មុខវិទ្យាល័យសម្តេចឪ ( មុខ គ្រុឌ )បានបញ្ជាក់ជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសាធារណជនឱ្យបានជ្រាប ថា រដ្ឋបាលខេត្តសៀមរាប និង ធ្វើការកែ សម្រួល រូបសំណាក នៅរង្វង់មូល មុខវិទ្យា ល័យសម្តេចឪ ( មុខ គ្រុឌ ) ដោយបានរៀបចំក្រុងពលី បួងសួង សុំយាងព្រះបាទជ័យវរ្ម័នទី៧ ពីចំណុចរង្វង់មូល មុខវិទ្យាល័យសម្តេចឪ ( មុខ គ្រុឌ ) យាងព្រះអង្គទៅគង់នៅ វត្តរាជបូណ៌ ហើយនិងរៀបចំ រូបសំណាក់ព្រះវិស្ណុ ថ្លែងស ជិះលើខ្នងគ្រុឌ ដែលជារូបដើម មកដាក់នៅទីតាំង ដើមត្រង់ចំណុចរង្វង់មូល មុខវិទ្យាល័យ សម្តេចឪ ( មុខគ្រុឌ ) ជំនួសវិញ ។
ជាមួយនឹងការយករូបសំណាក ព្រះវិស្ណុ ផ្លែងស ជិះលើខ្នងគ្រុឌ មករៀបចំ នៅរង្វង់មូល ខាងលើ ក៏ នឹងរៀបចំ ពិធីបួងសួងសុំសេចក្តីសុខ សប្បាយ ជូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ក៏ ដូចជាប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា ផងដែរ។
គួរ បញ្ជាក់ថា ការដករូបសំណាក ព្រះវិស្ណុ ថ្លែងស ជិះលើខ្នងគ្រុឌ ចេញនេះ មិនមែនជាការលុបបំបាត់តម្លៃវប្បធម៌នោះទេ រូបសំណាក់នេះ មានប្រភពដើមស្ថិតនៅខេត្តសៀមរាប ហើយត្រូវបានអភិសេកឡើងនៅរង្វង់មូលផ្លូវ ជាតិលេខ ៦ ដែលជាចំណុចបំបែកទៅព្រលានយន្តហោះសៀមរាបចាស់។ដោយសារតែ រូបសំណាក់ដែលមានអត្តសញ្ញាណ និងទាក់ទងជិតស្និទ្ធជាមួយប្រវត្តិ សាស្ត្រ វប្បធម៌ និងទេសចរណ៍របស់ខេត្តសៀមរាប ដូច្នេះការយាងត្រឡប់ទៅកន្លែងដើមវិញ គឺមានន័យសំខាន់ក្នុងការរក្សាភាពត្រឹមត្រូវនៃទីតាំងប្រវត្តិសាស្ត្រ និងអត្ថន័យសិល្បៈ។
ការដែលរដ្ឋបាលខេត្តសៀមរាប យាងរូបសំណាក់ព្រះវិស្ណុជិះលើខ្នងគ្រុឌត្រឡប់មកវិញនេះ គឺជាការអនុវត្តតាមគោលការណ៍ថែរក្សា និងគោរពតម្លៃដើមនៃសម្បត្តិវប្បធម៌ និងសិល្បៈជាតិ របស់ខ្មែរយើង ផងដែរ។
បន្ថែមពីនេះ ទីតាំងរង្វង់មូលផ្លូវជាតិលេខ ៦ នោះ គឺជាច្រកចូលសំខាន់មួយសម្រាប់ភ្ញៀវទេសចរណ៍ មុនចូលទៅកាន់តំបន់អង្គរ និងទីក្រុងសៀមរាប។ ដូច្នេះ រូបសំណាក់ព្រះវិស្ណុ ជិះលើខ្នងគ្រុឌ ត្រូវបានយកទៅដាក់វិញនៅទីនោះ ដើម្បីបន្តបម្រើជាសញ្ញាសម្គាល់វប្បធម៌ និងជាទេសភាពទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិ ផងដែរ ៕






ចែករំលែកព័តមាននេះ