ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធដ៏មុខស្រួចប្រឆាំងរបបយោធានៅមីយ៉ាន់ម៉ា ៖ ការតវ៉ាអហិ.ង្សាដោយមិនចូលធ្វើការ

3 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បាតុករច្រើនឡើងៗនៅប្រទេសមីយ៉ាន់បានចូលរួមធ្វើការតវ៉ាអហិង្សាដោយមិនចូលធ្វើការ ដើម្បីប្រឆាំងនឹងរបបយោធា កំពុងក្លាយជាអាវុធមុខស្រួច ធ្វើអោយមេដឹកនាំយោធាកំពុងភ័យព្រួយដោយសារតែការជាប់គាំងសេដ្ឋកិច្ច ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​ទី ២៣…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បាតុករច្រើនឡើងៗនៅប្រទេសមីយ៉ាន់បានចូលរួមធ្វើការតវ៉ាអហិង្សាដោយមិនចូលធ្វើការ ដើម្បីប្រឆាំងនឹងរបបយោធា កំពុងក្លាយជាអាវុធមុខស្រួច ធ្វើអោយមេដឹកនាំយោធាកំពុងភ័យព្រួយដោយសារតែការជាប់គាំងសេដ្ឋកិច្ច ។


ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២១ ថា​មេដឹកនាំ​នៃ​របប​យោធា បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ខ្លាំងក្លា ដើម្បី​ស្តារ​សេដ្ឋកិច្ច​ដែល​កំពុង​មាន​ភាព​ទន់ខ្សោយ​ឡើង​វិញ ខណៈ​ដែល​បណ្តា​ប្រទេស​លោក​ខាងលិច​បាន​ពិចារណា លើ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត ដើម្បី​ជម្រុញ ឱ្យ​ឧត្តមសេនីយ៍​ដែល​បាន​ធ្វើ​រដ្ឋប្រហារ ឱ្យ​បញ្ឈប់​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​បាតុកម្ម ដែល​កំពុង​ទាមទារ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​។

Anti-coup protesters display placards during a protest in Yangon, Myanmar, Feb 23, 2021. (Photo: AP)

ការ​អំពាវនាវ​គឺ​ផ្តោត​សំខាន់​តែ​លើ​សេដ្ឋកិច្ច​នេះ បាន​កើតឡើង​បន្ទាប់​ពី​មាន​កូដកម្ម​ទូទៅ​មួយ ដែល​បាន​បិទ​អាជីវកម្ម កាលពី​ថ្ងៃ​ចន្ទ ដោយ​មាន​ប្រជាជន​យ៉ាងច្រើន​បាន​ប្រមូលផ្ដុំ​គ្នា ដើម្បី​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ដែល​បាន​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី ១ ខែ កុម្ភៈ មក ហើយ​បាន​ទាមទារ​ឱ្យ​មានការ​ដោះ​លែង មេដឹកនាំ​ជាប់​ឆ្នោត គឺ​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី ទោះបីជា​មានការ​ព្រមាន ពី​អាជ្ញាធរ​ថា​ការ​ប្រឈម​មុខ​គ្នា​នេះ អាច​នឹង​ធ្វើ​ឱ្យ​មាន​មនុស្ស​ស្លាប់​ផង​ដែរ ។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា អ្នកប្រឆាំង​នឹង​រដ្ឋប្រហារ បាន​ប្រមូលផ្តុំ​គ្នា​ម្តងទៀត​កាលពី​ថ្ងៃ​អង្គារិ៍ ទោះបីជា​មាន​ចំនួន​តិចតួច​ក៏​ដោយ​។ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏​បាន​រាយការណ៍​ថា​ក៏​មានការ​ហែ​ក្បួន​តូច​ៗ ក្នុង​ការ​គាំទ្រ​ដល់​របប​យោធា​ផង​ដែរ ប៉ុន្តែ​មិន​មានការ​រាយការណ៍​ណាមួយ ដែល​បញ្ជាក់​ពី​អំពើ​ហិង្សា​នោះ​ទេ។

បន្ទាប់​ពី​បាន​ធ្វើ​រដ្ឋប្រហារ​កាន់កាប់​ប្រទេស​មី​យ៉ា​ន់​ម៉ា​រួច មេបញ្ជាការ​យោធា លោក​ឧត្តមសេនីយ៍ Min Aung Hlaing បាន​ធ្វើ​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​កាន់​អំណាច​របស់​លោក កាលពី​ថ្ងៃ​ចន្ទ និង​បាន​អំពាវនាវ​ឱ្យ​មានការ​កាត់​បន្ថយ​ក្នុង​ការ​ចំណាយ​ឬ​ការ​នាំ​ចូល​របស់​រដ្ឋ និង​ត្រូវ​បង្កើន​ការ​នាំ​ចេញ​។


ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​ដកស្រង់​សម្តី​លោក ដូចនេះ​ថា​៖ «​ក្រុមប្រឹក្សា​ចាំបាច់​ត្រូវ​ដាក់​ថាមពល​របស់​ខ្លួន ទៅ​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ទន់ខ្សោយ​របស់​ប្រទេស​ឡើង​វិញ ហើយ​វិធានការ​ដោះស្រាយ​សេដ្ឋកិច្ច​ត្រូវ​តែ​មាន​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កងទ័ព​បាន​ដណ្តើម​អំណាច​បន្ទាប់​ពី​បាន​ចោទប្រកាន់ ថា​មានការ​ក្លែងបន្លំ​សន្លឹក​ឆ្នោត នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី ៨ ខែ វិច្ឆិកា កន្លង​មកនេះ ហើយ​របប​យោធា​បាន​កាន់កាប់​ប្រទេស​ទាំងស្រុង និង​បាន​ឃុំខ្លួន​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី និង​មេដឹកនាំ​គណបក្ស​ជា​ច្រើន​ទៀត​ផង​ដែរ ប៉ុន្តែ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ច្រានចោល នៃ​ពាក្យបណ្តឹង​ឬ​ការ​ចោទប្រកាន់​ទាំងនេះ​៕ ប្រែសម្រួល​ពី ៖ CNA
(ចេញផ្សាយ ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១)

អត្ថបទសរសេរ ដោយ