ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១គ្រឿងបត់ឆ្លងផ្លូវ ១គ្រឿង​ទៀតវាក់ គេចមិនទាន់​ក៏​បុ.ក​​ប្រាវ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​មនុស្ស​ចំនួន​៣​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ ត្រូវ​បាន​រថយន្ត​មន្ទីរ​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ក្រោយ​ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ម៉ាក​​​​ហុង​ដា​ឌ្រីម​​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​បើក​ឆ្លងផ្លូវ​​មិន​​បាន​​មើលមុខមើលក្រោយ ក៏​ត្រូវ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​យ៉ាម៉ាហា​ បើក​តាម​ផ្លូវត្រង់​ទៅ​ដល់​ ក៏​វាក់​​​ និង​​បុក​យ៉ាង​​ពេញទំហឹង​តែ​ម្ដង​។ ​ហេតុការណ៍៍​​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ​៖ ​មនុស្ស​ចំនួន​៣​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ ត្រូវ​បាន​រថយន្ត​មន្ទីរ​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ក្រោយ​ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ម៉ាក​​​​ហុង​ដា​ឌ្រីម​​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​បើក​ឆ្លងផ្លូវ​​មិន​​បាន​​មើលមុខមើលក្រោយ ក៏​ត្រូវ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​យ៉ាម៉ាហា​ បើក​តាម​ផ្លូវត្រង់​ទៅ​ដល់​ ក៏​វាក់​​​ និង​​បុក​យ៉ាង​​ពេញទំហឹង​តែ​ម្ដង​។

​ហេតុការណ៍៍​​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ខែកុម្ភ​: ឆ្នាំ ២០២១ នៅ​លើ​កំណាត់​ផ្លូវ​បេតុង​ព្រៃ​សវត្ត​ស្លែង ត្រង់​ចំណុច​មុខ​មណ្ឌល​សុខភាព​ព្រៃវែង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃវែង​ខាងលិច សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខាង​ភាគី​ខាង​ម៉ូតូ​​មួយគ្រឿង​ម៉ាក ​ហុង​ដាឌ្រីម ធុ​ន​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1AI-6584 បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ ព្រីង ពិសាល អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​ឈើ​ មាន​ទីលំនៅ​ភូមិ​អង់​ខ្លា ឃុំ​ត្រែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល រង​របួសធ្ងន់ ហើយ​មិន​បាន​ពាក់មួក​សុវត្ថិភាព​ទេ​។​ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ឈិ​ន ក្រៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​ឈើ​ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា រង​របួសធ្ងន់​ដែរ​ហើយ​ក៏​អត់​បាន​ពាក់មួក​សុវត្ថិភាព​ដែរ អ្នក​ទាំង​២​នាក់​នេះ​កំពុង​ត្រូវ​បាន​នាំ​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ​។

​ដោយឡែក​ខាង​ភាគី​ម៉ូតូ​មួយគ្រឿង​​ម៉ាកយ៉ាម៉ាហា​ ((YAMAHA MX KING) ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1IM-4801 ​​បើ​កបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ ហុ​ក ហុង អាយុ​២០​ឆ្នាំ មុខរបរ​ជាង​ភ្លើង​ មាន​ទីលំនៅ​ក្នុងភូមិ​ត​ប្រហួ​ត ឃុំ​ព្រៃ​ស្រលិត ស្រុក​ពារាំង ខេត្តព្រៃវែង​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ និង​បាន​រង​របួសធ្ងន់​ហើយ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​គ្លីនិក​​​ឯកជន​ជាមួយគ្នា​​នោះ​ដែរ​។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ ​ភាគគី​ម៉ូតូ​ម៉ាក​ហុង​ដាជិះ​គ្នា​២​នាក់​ បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​បត់​ឆ្វេង​ដៃ​ឆ្លងផ្លូវ ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ូតូ​ម៉ាក​​យ៉ាម៉ាហា​ ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​ពី​លិចទៅ​កើត​​មក​ដល់​ក៏​វាក់​ គេច​អត់​ទាន់​ក៏​បុក​ចំ​ពី​ចំហៀង​ខាងស្តាំ​ម៉ូតូ​ហុង​ដាឌ្រីម​នោះ​យ៉ាង​​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ផ្ទប់​ថ្នល់​រង​របួសធ្ងន់​ទាំង​សងខាង​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​រថយន្ត​​មន្ទីរ​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​បាន​រង​ការ​ខូច​ខាត​យ៉ាងដំណំ បន្ទាប់​មក​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌ​ខ​ង្កោ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃវែង​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​រង​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ