ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន​ដឹក​ទឹកកក​​បួងចង្កូតបត់​​នៅ​ផ្លូវបំ​បែកជា៤​​​ជួបគ្រោះ​​​ក្រឡាប់​ផ្ងារជើង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយ​គ្រឿង​សង្ស័័យ​បើកបរ​ក្នុង​ល្បឿន​លឿន​​​ លុះ​​មក​ដល់​ផ្លូវបំបែក​ជា៤​ព្យាយាម​បួង​ចង្កូត​បត់​ឆ្វេង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​តែ​ម្តង ប៉ុន្តែ​មិនបណ្តាល​ឱ្យ​មនុស្សណាម្នាក់រងគ្រោះថ្នាក់​នោះទេ ។​​ ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​២​ឈាន​ចូល​​ព្រឹក​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ ​ឆ្នាំ​២០២១​…

រាជធានីភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយ​គ្រឿង​សង្ស័័យ​បើកបរ​ក្នុង​ល្បឿន​លឿន​​​ លុះ​​មក​ដល់​ផ្លូវបំបែក​ជា៤​ព្យាយាម​បួង​ចង្កូត​បត់​ឆ្វេង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​តែ​ម្តង ប៉ុន្តែ​មិនបណ្តាល​ឱ្យ​មនុស្សណាម្នាក់រងគ្រោះថ្នាក់​នោះទេ ។​​

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​២​ឈាន​ចូល​​ព្រឹក​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ ​ឆ្នាំ​២០២១​ ត្រង់​ចំណុច​ស្តុ​ប​ឬ​ស្សី​សាញ់ តាម​បណ្ដោយ​ផ្លូវ​បេតុង​ព្រៃ​ស​កែង​នឹង​ផ្លូវ​៥០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ​រាជធានីភ្នំពេញ ​។

រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយ​គ្រឿង​ខាងលើ​​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ​2M-3892 អ្នក​បើកបរ និង​អ្នក​រួម​ដំណើរម្នាក់ទៀត​មិនស្គាល់អត្ត​សញ្ញាណនោះទេ ។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់​​​ជិះ​ក្នុង​រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយ​គ្រឿង​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ព្រៃ​ស ​​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត និង​ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះមក​ដល់​ចំណុច​ស្តុ​ប​កើតហេតុ រថយន្ត​ដឹកទឹកកកក៏​បួង​ចង្កូត​បត់​ឆ្វេង​ទៅ​ផ្លូវ​៥០​ម៉ែត្រ ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ក្រឡាប់​ផ្ងារជើង​ ​បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ក្រពឹត​និង​បែក​កញ្ចក់​ខាង​មុខ តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ​។ បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​ និង​អ្នក​រួមដំណើរ​ក៏​បាន​នាំ​គ្នា​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​ដែល​ក្រឡាប់​ផ្ងារជើង​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​និង​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​ឲ្យ​មក​ធ្វើការ​ស្ទូច​យក​រថយន្ត​ខាងលើ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ទទួលយក​រថយន្ត​ត្រឡប់​ទៅ​វិញ​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ