ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​បារាំង​ព្យាករណ៍​ថា Chelsea នឹង​មិន​អាច​ប្រជែង​តំណែង Top 4 បាន​ឡើយ

3 ឆ្នាំ មុន

អន្តរជាតិ ៖ លោក Arsène Wenger បាន​ព្យាករណ៍​ថា​ ក្រុម​តោ​ខៀវ Chelsea នឹង​មិន​អាច​យក​តំណែង​កំពូល​ទាំង​៤ (Top…

អន្តរជាតិ ៖ លោក Arsène Wenger បាន​ព្យាករណ៍​ថា​ ក្រុម​តោ​ខៀវ Chelsea នឹង​មិន​អាច​យក​តំណែង​កំពូល​ទាំង​៤ (Top 4) នៅ​រដូវ​កាល​នេះ​បាន​ឡើយ ហើយ​លោក​ជឿ​ថា​ពួក​គេ​នឹង​បញ្ចប់​ទៅ​ដោយ​មាន​ត្រឹមតែ ៦៣​ពិន្ទុ​ប៉ុណ្ណោះ​។

លោក Arsène Wenger

Chelsea ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ជាង​មុន ចាប់តាំងពី​លោក Thomas Tuchel ចូល​មក​ដឹកនាំ​កាលពី​ចុង​ខែមករា ឆ្នាំ​២០២១ កន្លង​ទៅ ជំនួស​លោក Frank Lampard ដែល​ត្រូវ​បណ្តេញចេញ​។ ដោយ​ក្នុង​ចំណោម​៦​ប្រកួត​ក្នុង​លី​គ ឈ្នះ​៥ ស្មើ​១ កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៥ មាន​៤៣​ពិន្ទុ​។

ប៉ុន្តែ​លោក Arsène Wenger អតីត​អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ Arsenal បាន​ថ្លែង​ក្រោយ​ការ​ប្រកួត​ដែល Chelsea បាន​ត្រឹម​ស្មើ ១-១ ទល់​នឹង Southampton កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​ថា «​អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​បន្តិច​សម្រាប់ Chelsea គឺ​ពួក​គេ​មិន​បាន​ធ្វើ​ល្អ​បំផុត​សម្រាប់​ការ​ប្រកួត​ក្នុង​លី​គ​នោះ​ទេ​។ ហើយ​បើ​ក្រឡេក​មើល​ចំនួន​ពិន្ទុ​របស់​ពួក​គេ ខ្ញុំ​គិត​ថា​ពួក​គេ​នឹង​ទទួល​បាន​៦៣​ពិន្ទុ​ពេល​ចប់​រដូវ​កាល ដែល​មិន​ស្ថិត​ក្នុង​តំណែង Top 4 ឡើយ​»៕ (​ដកស្រង់​ចេញពី The Sun)

លោក Arsène Wenger

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ