ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊េរីទំនើបពន្លះជាមួយឡានដឹកមាន់​លើផ្លូវជាតិលេខ​៦

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ រថយន្ត​​ស៊េរីទំនើប​មួយគ្រឿង សង្ស័យ​បើកបរ​ក្នុង​​ស្ថានភាព​​ងងុយដេក ទើប​បុក​ជាមួយ​រថយន្ត​ដឹក​មាន់​​យ៉ាង​ពេញទំហឹង ក្នុងទិសដៅបញ្ច្រាស​​គ្នា​បណ្តាល​ឱ្យ​រងការ​​ខូចខាត​ទាំង​សង​ខាង​យ៉ាង​ធ្ងន់​ធ្ងរ​ ​ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​រង​របួស​ឡើយ និងបាន​បង្ក​ការ​កកស្ទះ​ពេញ​ផ្លូវជាតិ​។ ហេតុការណ៍​​ខាងលើនេះ​​បាន​កើតឡើង​​​កាលពីវេលា​​ម៉ោង​១និង​៤០​នាទី​រសៀលថ្ងៃ​ទី​២២ ខែកុម្ភៈ…

ខេត្ត​សៀម​រា​ប ៖ រថយន្ត​​ស៊េរីទំនើប​មួយគ្រឿង សង្ស័យ​បើកបរ​ក្នុង​​ស្ថានភាព​​ងងុយដេក ទើប​បុក​ជាមួយ​រថយន្ត​ដឹក​មាន់​​យ៉ាង​ពេញទំហឹង ក្នុងទិសដៅបញ្ច្រាស​​គ្នា​បណ្តាល​ឱ្យ​រងការ​​ខូចខាត​ទាំង​សង​ខាង​យ៉ាង​ធ្ងន់​ធ្ងរ​ ​ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​រង​របួស​ឡើយ និងបាន​បង្ក​ការ​កកស្ទះ​ពេញ​ផ្លូវជាតិ​។

ហេតុការណ៍​​ខាងលើនេះ​​បាន​កើតឡើង​​​កាលពីវេលា​​ម៉ោង​១និង​៤០​នាទី​រសៀលថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ​ត្រង់​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​បង្គោល​គីឡូ​លេខ ២៩៩-៣០០ ស្ថិត​ក្នុងភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​ថា ​ភាគី​ខាង​រថយន្ត​​ស៊េរីទំនើប​មួយគ្រឿង​ ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ 2AN-84​64 បើកបរ​ដោយ​ឈ្មោះ លី​ម អី​វ ភេទ​ប្រុស ​អាយុ​៤៤​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខ​ណ្ឌ​ពោ​ធិ សែន​ជ័យ​ ក្រុងភ្នំពេញ ​។ ចំណែក​​ភាគី​ខាង​រថយន្ត​​ដឹកមាន់ម៉ាក​​​ហ៊ី​យាន់​ដាយ ​ពណ៌​ស ពាក់​ផ្លា​ក​លេខ ​កំពង់ចាម 3A-65​93 បើកបរ​ដោយ ឈ្មោះ រ៉ា​វី ហ្វី​នី​ន ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​រកា​លើ ឃុំ​សំបួរមាស ស្រុក​កំពង់ចាម ខេត្តកំពង់ចាម ។​

តាម​ប្រភព​ដដែលបាន​ឱ្យ​ដឹង​បន្ត​​ថា មុនពេលកើតហេតុ រថយន្តស៊េរីទំនើប​បើកបរ​មាន​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះមកដល់ចំណុច​កើតហេតុ​ខាងលើ ក៏​បុក​​ជាមួយ​​រថយន្ត​​ដឹកមាន់​ ដែល​បើកបរ​ក្នុង​​ទិស​ដៅ​បញ្ច្រាស​គ្នា ​បណ្តាល​ឱ្យ​រងការ​ខូចខាតរថយន្ត​​ទាំង​សងខាង តែមិនបណ្តាល​ឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ទេ ។ ចំពោះ​មូលហេតុ គឺ​បង្ក​ឡើង​ដោយ​​ភាគី​ខាង​រថយន្ត​ស៊េរីទំនើប​បើកបរ​ក្នុង​ស្ថាន​ភាព​ងងុយដេក​។

តាម​ប្រភពដដែល​​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ជំនាញ​ស្រុក​បាន​ចុះ​មក​ដល់​កន្លែងកើតហេតុ​ រួច​អូស​យក​រថយន្ត​ទាំង​​គ្រឿង​មក​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិ​ច្បាប់​។

តាម​​ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន ម្ចាស់​រថយន្ត​ទាំង​សងខាង​កំពុង​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​នៅ​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង ប្រសិនបើ​មិន​ត្រូវ​គ្នា កម្លាំង​នគរបាល​ជំនាញ និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ