ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកឡានប្រាប់​រឿងរ៉ាវ និង​មូលហេតុក្រោយ​​បុ.ករះ​ផ្ទះ​​៤ខ្នង​

3 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត ៖ រថយ​ន្តមួយគ្រឿង​សង្ស័យ​​បត់មិនទាន់នៅ​ចំណុច​ផ្លូវកោងបំបែកជា​៣ ក៏​ជ្រុល​ទៅ​បុ.ក​រះ​ផ្ទះ​ប្រជាពលរដ្ឋ​​​ចំនួន​៤​​ខ្នង​​​ ​បណ្តាល​ឱ្យ​រងការ​ខូចខាត​ ប៉ុន្តែ​មិន​​បណ្តាល​ឱ្យ​មនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ។​​ ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​11និង​30​នាទី​​​យប់​​ថ្ងៃ​ទី​22 ​ខែ​កុ​ម្ភៈ ​ឆ្នាំ​2021​…

​ខេត្តកំពត ៖ រថយ​ន្តមួយគ្រឿង​សង្ស័យ​​បត់មិនទាន់នៅ​ចំណុច​ផ្លូវកោងបំបែកជា​៣ ក៏​ជ្រុល​ទៅ​បុ.ក​រះ​ផ្ទះ​ប្រជាពលរដ្ឋ​​​ចំនួន​៤​​ខ្នង​​​ ​បណ្តាល​ឱ្យ​រងការ​ខូចខាត​ ប៉ុន្តែ​មិន​​បណ្តាល​ឱ្យ​មនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ។​​

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​11និង​30​នាទី​​​យប់​​ថ្ងៃ​ទី​22 ​ខែ​កុ​ម្ភៈ ​ឆ្នាំ​2021​ នៅ​ចំណុច​ផ្លូវ​បំបែក​ជា​៣ហ្សិត ស្ថិត​​ក្នុងភូមិ​បឹង​ធំ​ ឃុំ​អង្គ​សូរ​ភី ​ស្រុក​កំពង់ត្រាច ​ខេត្តកំពត​។​

រថយន្តបង្ក​​មួយ​គ្រឿង​​​ខាងលើ​ម៉ាកធុនដ្រា ​ព​ណ៍​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AN-0606​ បើកបរ​ដោយ​ឈ្មោះ​ ច័ន្ទ ពេញបរមី ភេទប្រុស អាយុ២៦ឆ្នាំ និងអមដំណើរឈ្មោះអ៊ុក ភេទ​ប្រុស​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​ ។ ចំណែកម្ចាស់​​ផ្ទះ​ទាំង​៤ខ្នង​ដែលរងការខូចខាត​​ខាងលើ រួម​មាន ១-​ឈ្មោះ​អី​ បូរ​ ជា​អ្នក​លក់​ចាប់​ហ៊ួ​យ​ ២-ឈ្មោះ​​ហ៊ឹម ​ស្រី​នាង ​អាយុ​29​ឆាំ្ន​ បើកហាង​អ៊ុតសក់​ ៣-​ឈ្មោះ​ហេង ​ណែ​ត ​ជា​អ្នកលក់​បាយ​ និង​៤-​ឈ្មោះ​ហេង​ សុភ​ក្ត័ ​ជាអ្នក​​លក់​ចាប់ហ៊ួ​យ ។​

លោក​ទុំ​ ទិ​ត​ នាយ​ផ្នែក​សណ្ដាប់ធ្នាប់​ចរាច​ស្រុក​កំពង់ត្រាច​ ​​បាន​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​24 ​កុ​ម្ភៈ ​នេះ​​​ថា​ មុនពេលកើតហេតុ រថយន្ត​​មួយគ្រឿង​​​​ខាងលើ​បាន​បើក​បរ​តាម​បណ្ដោយ​ផ្លូវ​លេខ​31 ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​លុះ​បើក​មក​ដល់​​ចំណុច​ផ្លូវបំបែក​ជា​3​រថយន្ត​នោះ​មិន​បាន​បើក​តាម​​ផ្លូវ​កោង​ប​ត់​​ទៅ​កាន់​ផ្លូវជាតិ​លេខ​33​​ទៅ​កំពត-​កែប​ទេ​ លុះ​​បើក​ផុត​​ផ្លុវ​​លេខ​31​ទៅ​ហើយ ក៏​​ជ្រុលធ្លាក់ចេញពីផ្លូវ​​ទៅ​បុ.ករះ​​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​4​​ខ្នង​ដែល​​នៅ​ជាប់​ផ្លូវ​កោង​បំបែក​ជា​៣ ​​​​​តែម្តង​។​

​តាម​ប្រភព​ដដែល​បាន​​បន្ត​ថា ​​ក្នុងហេតុការណ៍ខាងលើ​​ មិនបណ្តាល​ឱ្យ​មនុស្សណាម្នាក់រងគ្រោះថ្នាក់​​នោះទេ ​ប៉ុន្តែ​បណ្តាល​ឱ្យ​ផ្ទះរបស់​ប្រជា​ពលរដ្ឋ​​ទាំង៤ខ្នង​ខាងរងការ​ខូចខាត ​។​

លោក​នាយ​ផ្នែក​សណ្ដាប់ធ្នាប់​ និង​ចរាចរ​ណ៍​បាន​បន្តទៀត​ថា ​ដោយសារ​តែ​នៅ​ចំណុច​ខាង​លើងាយ​ប្រឈម​និង​គ្រោះថ្នាក់​ញឹកញាប់​ពេក ​ធ្វើ​ឱ្យ​​ម្ចាស់ផ្ទះ​មាន​ក្ដី​ព្រួយបារម្ភ​ជា​ប្រចាំ គឺ​​អោយ​តែ​យប់​ ពួក​គាត់​​បាន​ស្ពាយ​បង្វិច​​ចេញពីផ្ទះ​ហើយ ​ឬក៍​ទៅ​ដេក​នៅ​ខាងក្រោយ​​​​ផ្ទះ​​ ។​​

រីឯ​អ្នកបើកបរ​រថយន្ត​​មួយគ្រឿង​ខាងលើ​​​បានរៀបរាប់​ឱ្យ​ដឹង​ថា ​គាត់​មាន​គ្នា​ជិះ​ក្នុង​រថយន្ត​នោះ​មាន​ចំនួន​2​នាក់​ ​មិន​មាន​​​រង​​គ្រោះថ្នាក់​អ្វី​ទេ​ ។ ​នៅមុនពេលកើតហេតុ គាត់​បាន​មក​ចូលរួម​ពិធី​មង្គលការ​មួយ​នៅ​ស្រុក​បន្ទាយមាស​ ហើយ​ចេញ​មក​ផឹក​​ស៊ី​​បន្ត​នៅ​ហាង​លក់ដូរ​មួយ​កន្លែង​ជាមួយ​មិត្ត​ភ​ក្ត័​ជា​មន្ត្រី​នគរបាល​ ​លុះពួកគាត់​​រវល់​តែ​ជជែកគ្នា​​លេង​ ភ្លេច​រឿង​ផ្លូវ​កោង​ ក៏​ជ្រុល​ទៅ​បុ.ក​រះ​ផ្ទះ​ប្រជា​​ពលរដ្ឋ​​តែម្តង ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​23 ​ខែ​កុ​ម្ភៈ ​នេះដែរ​ ​នគរបាល​បាន​ស្ទួ​ច​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ រង់​ចាំ​​ធ្វើ​ការ​ដោះស្រាយ​​គ្នា​នៅពេលក្រោយទៀត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ