ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ឡើងជា Top Scorers ក្រោយ​ប្រើ​ក្បាល​រកបាន​២​គ្រាប់​យប់មិញ

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ Cristiano Ronaldo ឡើង​ទៅ​ឈរ​ជា​កីឡាករ​រក​គ្រាប់​ច្រើន​ជាងគេ (Top Scorers) នៅ​ក្រប​ខណ្ឌ Serie A…

អ៊ី​តា​លី ៖ Cristiano Ronaldo ឡើង​ទៅ​ឈរ​ជា​កីឡាករ​រក​គ្រាប់​ច្រើន​ជាងគេ (Top Scorers) នៅ​ក្រប​ខណ្ឌ Serie A បន្ទាប់​ពី​ប្រើ​ក្បាល​តែ​តបាល់​បញ្ចូល​ទី​២​គ្រាប់​ម្នាក់ឯង ក្នុង​ជំនួប​ដែល​ក្រុម Juventus យកឈ្នះ​លើ​ក្រុម Crotone កាលពី​យប់មិញដោយ​លទ្ធផល ៣-០​។

Juventus នាំមុខ​២​គ្រាប់​ក្នុង​តង់​ទី​១ ដែល​ជា​ការ​តែ​តបាល់​បញ្ចូល​ទី​ដោយ Ronaldo មុន​ពេល Weston McKennie បន្ថែម​១​គ្រាប់​ទៀត​ក្នុង​តង់​ទី​២​។ ជ័យជម្នះ​នេះ​ជួយ​ឱ្យ​ក្រុម​លោក Andrea Pirlo ឡើង​មក​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ ដោយ​មាន​៤៥​ពិន្ទុ​តាម​ពី​ក្រុម​លេខ​២ AC Milan ៤​ពិន្ទុ និង​មាន​គម្លាត​៨​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Inter Milan​។

២​គ្រាប់​កាលពី​យប់មិញ​ជួយ Ronaldo ឡើង​កាន់កាប់​តំណែង Top Scorers គិត​ត្រឹម​ស​ប្តា​ហ៍​ទី​២៣​ដោយ​មាន​១៨​គ្រាប់ តាម​ពីក្រោយ​ដោយ​កីឡាករ Romelu Lukaku របស់​ក្រុម Inter Milan ដែល​ធ្វើ​បាន​១៧​គ្រាប់​៕