ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩៖ កម្ពុជា​សម្រេច​នឹង​បណ្តេញ​ជនបរទេស​ណា​គេចវេះ​និង​មិន​សហ ការធ្វើ​ច​ត្តា​ឡី​ស័ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជា​ធានី​ភ្នំពេញ ​៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចារ​លើ​ឯកសារ​មួយ​សម្រេច​ឱ្យ​បណ្តេញ​ចេញពី​កម្ពុជា និង​លែងឱ្យ​ត្រឡប់​ចូល​មក​វិញ​ចំពោះ​ជនបរទេស​ទាំងឡាយ​ណា ដែល​គេចវេះ និង​មិន​ចូលរួម​សហការ​ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ទីតាំង​ណា​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ត្រូវ​បិទ​អាជីវកម្ម​និង​ទីតាំង ខណៈ​កម្ពុជា​កំពុង​តែ​ប្រឈម​មុខ​យ៉ាងធ្ងន់ធ្ងរ​នៃ​ការ​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហ គមន៍…

រាជា​ធានី​ភ្នំពេញ ​៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចារ​លើ​ឯកសារ​មួយ​សម្រេច​ឱ្យ​បណ្តេញ​ចេញពី​កម្ពុជា និង​លែងឱ្យ​ត្រឡប់​ចូល​មក​វិញ​ចំពោះ​ជនបរទេស​ទាំងឡាយ​ណា ដែល​គេចវេះ និង​មិន​ចូលរួម​សហការ​ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ទីតាំង​ណា​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ត្រូវ​បិទ​អាជីវកម្ម​និង​ទីតាំង ខណៈ​កម្ពុជា​កំពុង​តែ​ប្រឈម​មុខ​យ៉ាងធ្ងន់ធ្ងរ​នៃ​ការ​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហ គមន៍ ២០​កុម្ភៈ ។

យោង​តាម​សំណើ​របស់​លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នរ​គ​បាល​ជាតិ និង​ជា​អនុ​គណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ផ្ញើ​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី​ចុះ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​លើក​ឡើង​ថា កន្លង​មក​ស្ថាប័ន​របស់​ខ្លួន​បាន​ជួប​ឧបសគ្គ​ជា​ច្រើន​ក្នុង​ការងារ ជាក់ស្តែង ក្នុង​ព្រឹត្តិការណ៍​សហគមន៍ «៣​វិច្ឆិកា​», «២៨​វិច្ឆិកា​» និង «២០​កុម្ភៈ​» ។

លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដែល​ជា​កូនប្រសារ​របស់​សម្តេច​តេ​ជោ​ក៏​បាន​បញ្ជាក់​ថា អនុ​គណៈ កម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ (Covid-19) «​តែងតែ​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន ក្នុង​នោះ​មាន​បញ្ហា​បុគ្គល​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ មិន​ព្រម​សហការ​ផ្តល់​ការ​សម្ភាសន៍ ផ្តាច់ទំនាក់ទំនង និង​ករណី​រត់គេច​មិន​ព្រម​ធ្វើ​ច​ត្តា​ឡី​ស័ក ព្រមទាំង​ទីតាំង (​ពាក់ព័ន្ធ​) មិន​សហការ​ចំពោះ​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ដែល​ធ្វើ​ឱ្យ​ប្រតិបត្តិការ​មាន​ភាព​យឺតយ៉ាវ និង​ខ្វះចន្លោះ​» ។

លោក ឌី វិជ្ជា បាន​បន្ត​ថា «​ហេតុ​ដូចនេះ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នោះ​លោក​បាន​ស្នើ​សម្តេច​តេ​ជោ អនុវត្តន៍​នូវ​វិធានការ​ចំនួន​៣ ចំពោះ​ជន​មិន​សហការ​ទាំងនេះ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ក្នុង​សហគមន៍​។

វិធានការ​ទាំង ៣​ចំណុច​នោះ​រួម​មាន​៖ ១- ចំពោះ​ជនបរទេស សូម​គោរព​ស្នើ​សុំ បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា និង​ហាម​ចូល​ប្រទេស​ជា​ថ្មី​, ទី​២- ចំពោះ​ជនជាតិ​ខ្មែរ ក៏​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ និង​ទី ៣-​សម្រាប់​ម្ចាស់​ទីតាំង សូម​ដកហូត​អាជ្ញាប័ណ្ណ និង​បិទ​អាជីវកម្ម​ក្នុង​ទីតាំង​។
ចំពោះ​សំណើ​វិធានការ​ទាំង​៣​ចំណុច​នេះ ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន ចារ​យល់ព្រម​រួចរាល់​ហើយ​នៅ​ថ្ងៃ​ដដែល​នេះ​ ៕

អត្ថបទសរសេរ ដោយ