ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​ត្រៀម​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន​វិញ

3 ឆ្នាំ មុន

អង់គ្លេស ៖ អ្នកគាំទ្រ​រហូត​ដល់​១​ម៉ឺន​នាក់ អាច​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ត្រឡប់​មក​ទស្សនាការ​ប្រកួត​កីឡា​ក្នុង​កីឡដ្ឋាន​វិញ នា​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ ខាង​មុខ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​រដ្ឋាភិបាល​អង់គ្លេស ដើម្បី​ឈាន​ទៅរក​ការ​ដក​ប្រទេសពី​ការ​ចាក់សោ​ដោយសារ​កូ​វី​ដ​១៩​។…

អង់គ្លេស ៖ អ្នកគាំទ្រ​រហូត​ដល់​១​ម៉ឺន​នាក់ អាច​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ត្រឡប់​មក​ទស្សនាការ​ប្រកួត​កីឡា​ក្នុង​កីឡដ្ឋាន​វិញ នា​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ ខាង​មុខ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​រដ្ឋាភិបាល​អង់គ្លេស ដើម្បី​ឈាន​ទៅរក​ការ​ដក​ប្រទេសពី​ការ​ចាក់សោ​ដោយសារ​កូ​វី​ដ​១៩​។

លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​ប្រកាស​អំពី​ផែនការ ៤​ដំណាក់កាល​សំខាន់​ៗ អនុវត្ត​លើ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ទាំងអស់ ដើម្បី​ឈាន​ទៅ​រក​ការ​ដក​វិធានការ​ចាក់សោ​ប្រទេស​។ ហើយ​ប្រសិនបើ​គ្មាន​បញ្ហា​អំឡុង​ពេល​អនុវត្ត​ផែនការ ៤​ដំណាក់​កាលនោះ​ទេ អ្នកគាំទ្រ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ចូល​ទស្សនា​ក្នុង​កីឡដ្ឋានឡើង​វិញ​។

ក្រប​ខណ្ឌ Premier League នឹង​បញ្ចប់​រដូវ​កាល​បច្ចុប្បន្ន​របស់​ខ្លួន នា​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២១ ដែល​មាន​ន័យ​ថា​អ្នកគាំទ្រ​​នឹង​ស្ថិត​ក្នុង​កីឡដ្ឋាន សម្រាប់​ការ​ប្រកួត​ស​ប្តា​ហ៍​ចុង​ក្រោយ​។

​វា​ក៏​ជា​ក្តី​សង្ឃឹម​សម្រាប់​កីឡដ្ឋាន​ជាតិ Wembley ដែល​​ទទួលបាន​សិទ្ធិ​រៀបចំ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Euro នា​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២១ ផង​ដែរ​៕ (​ដកស្រង់​ចេញពី BBC)