ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះតែហាន! ក្រុម​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ជាមួយ​សង្កាត់​ប្រឹង​គាស់​លូ​តាម​ចាប់​ដល់​តាម​បាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​បាន​រត់គេច​ខ្លួន​ចូល​នៅ​សម្ងំ​លាក់ខ្លួន ក្នុង​លូ ហើយ​ជាប់​នៅ​ក្នុង​លូ​មួយ​យប់ ត្រូវ​បាន​កម្លាំង​នគរបាល​ឬ​ស្សី​កែវ សហ​ការណ៍​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ឬ​ស្សី​កែវ​ធ្វើការ​គាស់​លូ ចាប់​បាន​ហើយ ។ ប្រតិបត្តិការ​តាម​ចាប់​ជនសង្ស័យ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​បាន​រត់គេច​ខ្លួន​ចូល​នៅ​សម្ងំ​លាក់ខ្លួន ក្នុង​លូ ហើយ​ជាប់​នៅ​ក្នុង​លូ​មួយ​យប់ ត្រូវ​បាន​កម្លាំង​នគរបាល​ឬ​ស្សី​កែវ សហ​ការណ៍​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ឬ​ស្សី​កែវ​ធ្វើការ​គាស់​លូ ចាប់​បាន​ហើយ ។

ប្រតិបត្តិការ​តាម​ចាប់​ជនសង្ស័យ ឆក់​នេះ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ចាប់តាំងពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក នៅ​ចំណុច​ភូមិ បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ហៅ​ក្រៅ​ឈ្មោះ ម៉ូ​ម ហើយ ភ្លាម​ៗ​ត្រូវ​បាន​នគរបាល​នាំ​យក​ទៅ​សាកសួរ​ជាមួយ​បក្សពួក​ដែល​ឃាត់ខ្លួន​បាន​កាលពី​ម្សិលមិញ ។
តាម​ព័ត៌មាន​អោយ​ដឹង​ថា ជនសង្ស័យ​ដែល​រត់​ចូល​លូ​នោះ​ក្នុង​ចំណោម​បក្សពួក​២​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​បេតុង ក្រុម​ទី​៥ ភូមិ​សាមគី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ភ្នំពេញ ។ នៅ​ក្នុង​សកម្មភាព​ត្រូវ​បាន​កម្លាំង​ល្បាត​នគរបាល​ប៉ុស្តិ៍​ឫស្សី​កែវ និង​កំលាំង​ប្រជា​ការពារ​សង្កាត់​ឫស្សី​កែវ​ឃាត់ខ្លួន​បាន​ជាក់ស្តែង បាន​ម្នាក់ និង​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​ចូល​លូ ។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​ដំបូង​ឈ្មោះ សុះ អា​រី​ហ្វី​ន ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវ រថភ្លើង ភូមិ បាក់​ទូក សង្កាត់ ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ភ្នំពេញ មាន​សារធាតុ​ញៀន ។

ចំណែក​ជន​ម្ចាស់ ទូរស័ព្ទ​ឈ្មោះ ហួ​ន សុខ​លឿន ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ ផ្ទះ​១៣៩០ ផ្លូវជាតិ​លេខ​៥ ក្រុម​ទី​៣ ភូមិ ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ។

តាម​នគរបាល​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក់ SCOOPY ពណ៌​ស ពាក់​ស្លាក​លេខ ១BQ_១៥២៣ គ្នា​០៣​នាក់ ត្រឡប់​មកពីផ្សារ​សាំ​ហាន់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ ។ ពេល​ទៅ​ដល់​ភូមិ​សាមគ្គី បូ​រី​មហាសេដ្ឋី ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក់​ហុងដា សេ​១២៥​ពណ៌​ខ្មៅ សេរី​២០១៩ ពាក់​ស្លាក​លេខ​១O.៨២៤៥ គ្នា​០២​នាក់​មក​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​បាន​សម្រេច​តែ​ម្តង ។

ភ្លាម​ៗ​ត្រូវ​បាន​កម្លាំង​ល្បាត​ដេញ​ឃាត់ខ្លួន​បាន​ម្នាក់​ដកហូត​បាន​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព និង​ទូរស័ព្ទ ។ ដោយឡែក​ជនសង្ស័យ​ម្នាក់​បាន​រត់គេច​ខ្លួន​ចូល​ក្នុង​លូ​ហើយ​ជាប់​យប់​ព្រឹក​ឡើង​ក៏​បាន​ស្រែកហៅ​អោយ​អ្នកដំណើរ​ជួយ​ក៏​បាន​រាយការណ៍​ទៅ​នគរបាល​នាំ​គ្នា​យក​រថយន្ត​ស្ទួ​ច​គាស់ បើក​គម្រប់​លូ​ហើយ ឃាត់ខ្លួន​បាន​ម្នាក់​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ