ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Solskjaer ផ្តាំ​ក្រុម​កំពូល​តារាង​កុំ​អាល​អរ ​ព្រោះ​រឿង​ភ្ញាក់ផ្អើល​អាច​កើតឡើង

3 ឆ្នាំ មុន

អង់គ្លេស ៖ លោក Ole Gunnar Solskjaer បាន​និយាយ​ថា Man UTD នៅ​តែ​មិន​បោះបង់​ការ​ប្រជែង​តំណែង​ជើងឯក…

អង់គ្លេស ៖ លោក Ole Gunnar Solskjaer បាន​និយាយ​ថា Man UTD នៅ​តែ​មិន​បោះបង់​ការ​ប្រជែង​តំណែង​ជើងឯក Premier League រដូវ​កាល​នេះ​នៅឡើយ​ទេ បើ​ទោះបីជា​បច្ចុប្បន្ន​ក្រុម​លោក​កំពុង​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Man City ចំនួន​១០​ពិន្ទុ​យ៉ាង​ក៏​ដោយ​។

Man UTD និង Man City សុទ្ធតែ​ឈ្នះ​ការ​ប្រកួត​ប្រចាំ​ស​ប្តា​ហ៍​ទី​២៥​។ ហើយ​បច្ចុប្បន្ន Man UTD ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ កំពុង​តែ​មាន​៤៩​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម Leicester ដែល​នៅ​ចំណាត់ថ្នាក់​ទី​៣​។

បើ​ទោះបីជា​មាន​គម្លាត​ពី Man City រហូត​ដល់​១០​ពិន្ទុ​យ៉ាង​ក្តី ក៏​ប៉ុន្តែ​លោក Solskjaer នៅ​តែ​បង្ហាញ​ពី​សុទិដ្ឋិនិយម​ថា​ក្រុម​របស់​លោក​នៅ​តែ​មានឱកាស និង​លទ្ធភាព​ដើម្បី​ដណ្តើម ជើងឯក Premier League នៅ​រដូវ​កាល​នេះ​។

អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស​វ័យ​៤៧​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា «​ខ្ញុំ​នឹង​មិន​និយាយ​ថា​វា​ចប់​ទេ ដរាបណា​វា​មិន​ទាន់​ដល់ទី​បញ្ចប់​។ អ្នក​បានឃើញ​ឧទាហរណ៍​ជា​ច្រើន​លើ​ក្រុម​មួយ​ចំនួន​។ ដូច្នេះ​អ្នក​ត្រូវ​តែ​ផ្តោត​លើ​ការងារ​ផ្ទាល់ខ្លួន​។ ហើយ​មានរឿង​ភ្ញាក់ផ្អើល​ជា​ច្រើន​អាច​នឹង​កើតឡើង​»៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ