ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ ចំនួន​អ្នក​​បាត់​បង់​ជីវិត​នៅ​​អា​មេ​រិ​ក​ចូល​ដល់​ខ្ទង់​កន្លះ​លាន​នាក់​​ហើយ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​កំពុងរៀបចំ​ខ្លួន​ឆ្លងកាត់​របត់​ដ៏​ខ្មៅ​ងងឹត​មួយ​ហើយ ដោយ​សារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ដោយ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​បាន​រំកិល​ដល់​ខ្ទង់​៥០០.០០០​នាក់​ហើយ មក​ដល់​ថ្ងៃ​ទី​២១ កុម្ភៈ ខណៈការ​ចាក់​វ៉ាក់សាំង​ជា​ព​ន្លឹ​នៃ​ក្ដី​សង្ឃឹម​តែ​មួយ​គត់ ។…

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​កំពុងរៀបចំ​ខ្លួន​ឆ្លងកាត់​របត់​ដ៏​ខ្មៅ​ងងឹត​មួយ​ហើយ ដោយ​សារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ដោយ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​បាន​រំកិល​ដល់​ខ្ទង់​៥០០.
០០០​នាក់​ហើយ មក​ដល់​ថ្ងៃ​ទី​២១ កុម្ភៈ ខណៈការ​ចាក់​វ៉ាក់សាំង​ជា​ព​ន្លឹ​នៃ​ក្ដី​សង្ឃឹម​តែ​មួយ​គត់ ។

ទីប្រឹក្សា​សុខាភិបាល​របស់​ប្រ​ធានា​នា​ធិ​បតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន គឹ​លោក ANTHONY FAUCI មាន​ប្រតិកម្ម​ថា នោះ​ជា​រឿង​ដ៏​សែនទារុណ​មួយ ។ យើង​ពុំ​ធ្លាប់​ជួប​រឿង​បែប​នោះ​ចាប់
តាំង​ពី​ជាង​១០០​ឆ្នាំ​មក​ហើយ ក្រោយ​ការ​ឆ្លង​ជំ​ងឹ​សាហាវ​មួយ​កាលពី​ឆ្នាំ​១៩៨១​មក ។

យោង​តាម​តួលេខ​របស់​សាកលវិទ្យាល័យ​ច​ន​ហុប​គី​ន ចេញផ្សាយ​នា​ថ្ងៃ​ទី​២១ កុម្ភៈ ថា ចំនួន
អ្នក​​បាត់​បង់​ជីវិត​​ដោយសារ​វីរុស COVID-19 ​នៅ​សហរដ្ឋ​អា​មេ​រិ​ក ​កើន​ដល់​ជាង​៤៩៩.០០០​នាក់​ជាមួយអ្នក​ឆ្លង​ជាង​២៨,១​លាន​នាក់ ។ អ្នក​បាត់​បង់​ជីវិត​ដំបូង​គេ ដោយសារ​វីរុស​នោះ​នៅ​អា​មេ​រិ​ក ត្រូវ​បាន​ប្រកាស​កាលពី​១​ឆ្នាំ​មុន​នេះ គឹ​កាលពី​ថ្ងៃ​ទី​២៩ កុម្ភៈ ឆ្នាំ​២០២០ ។ ការ​ឆ្លង​អស់​ប្រមាណ​ជា​៣​ខែ​ទើប​ប្រទេស​មហាអំណាច​នោះ​ឆ្លង​របត់​នៃ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​ឡើង​ដល់​១០០.០០០​នាក់ ។

ចំនួន​អ្នក​បាត់​បង់​ជីវិត​កើន​ដល់​លើស​ពី​៤០០.០០០​នាក់ គឺ​កាលពី​ខែមក​រា មុន​ការ​ចូល​កាន់​តំណែង​របស់​លោក​ចូបៃ​ដិ​ន ។

ចំនួន​អ្នក​​បាត់​បង់​ជីវិត​៥០០.០០០​នាក់​ពិតជា​ច្រើន ​ដោយ​ជនជាតិ​អា​មេ​រិ​ក​​បាត់​បង់​ជីវិត​​ក្នុង​សង្គ្រាមលោក​លើក​ទី​២​ទាំងមូល សរុប​មាន​ត្រឹមតែ​ជិត​៧០.០០០​នាក់​ក្នុង​ពេល​ដល់​ទៅ​៤​ឆ្នាំ ។
លើ​ពិ​​ភព​លោក​ចំនួន​អ្នក​​បាត់​បង់​ជីវិត​ដោយសារវីរុស​នោះ​មក​ដល់​ថ្ងៃ​ទី​២១ កុម្ភៈ មាន​ជាង​២,៤៦លាន​នាក់​ជាមួយ​អ្នក​ឆ្លង​ជាង​១១១​លាន​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ