ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធនាគារខេត្តស្វាយរៀងចុះឆែកឆេររកវត្ថុហាមឃាត់ ក្នុងអគារឃុំឃាំងស្ត្រីយ៉ាងតឹងរឹង

7 ម៉ោង មុន

ខេត្តស្វាយរៀង ៖ អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ប្រកាស​ថា កម្លាំង​មន្ត្រី​ពន្ធនាគារ​ខេត្តស្វាយរៀង បាន​ចុះ​ប្រតិបត្តិការ​ឆែកឆេរ​រក​វត្ថុ​ហាមឃាត់​នៅ​តាម​បន្ទប់​ក្នុង​អគារ​ឃុំឃាំង​ស្ត្រី​យ៉ាង​តឹងរ៉ឹង ។ ជាក់ស្តែង​យោង​តាម​ផេ​ក​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ប្រកាស នា​ព្រឹក​ថ្ងៃ​ទី​៦…

ខេត្តស្វាយរៀង ៖ អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ប្រកាស​ថា កម្លាំង​មន្ត្រី​ពន្ធនាគារ​ខេត្តស្វាយរៀង បាន​ចុះ​ប្រតិបត្តិការ​ឆែកឆេរ​រក​វត្ថុ​ហាមឃាត់​នៅ​តាម​បន្ទប់​ក្នុង​អគារ​ឃុំឃាំង​ស្ត្រី​យ៉ាង​តឹងរ៉ឹង ។

ជាក់ស្តែង​យោង​តាម​ផេ​ក​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ប្រកាស នា​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៦​នេះ​បន្ត​ថា ៖ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តម​អ​គា្គ​នុ​រក្ស​ថ្នាក់​លេខ​៣ គង់ សំអាត ប្រធាន​ពន្ធនាគារ​ខេត្តស្វាយរៀង លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​៣ អ៊ុំ រ៉ា​យឿ​ង អនុប្រធាន​ពន្ធ​នារ ទទួល​ការិយាល័យ​ប្រតិបត្តិ បាន​ដឹកនាំ​មន្ត្រី​ការិយាល័យ​សន្តិសុខ និង​ការិយាល័យ​ជំនាញ​ទាំង​៥ ធ្វើការ​ឆែកឆេរ​រក​វត្ថុ​ហាមឃាត់​នៅ​តាម​បន្ទប់​នៃ​អគារ​ឃុំ​ស្ត្រី ដើម្បី​ពិនិត្យ​រុករក​របស់​ហាមឃាត់ និង​ដកហូត​វត្ថុ​ហាមឃាត់​នានា ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ។

សូម​បញ្ជាក់​ថា ការ​ចុះ​ឆែកឆេរ​រក​វត្ថុ​ហាមឃាត់​នៅ​តាម​បន្ទប់​នៃ​អគារ​ឃុំ​ស្ត្រី​នេះ​នៅ​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២៦ នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង

គោលបំណង​សំខាន់​នៃ​ប្រតិបត្តិការ​នេះ គឺ​ដើម្បី​រុករក និង​ដកហូត​រាល់​វត្ថុ​ហាមឃាត់​នានា​ដែល​ខុស​នឹង​បទបញ្ជាផ្ទៃក្នុង ក៏​ដូច​ជា​ការ​រៀបចំ​សណ្តាប់ធ្នាប់ ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​បន្ទប់​ឃុំឃាំង សំដៅ​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​ក្នុង​ពន្ធនាគារ​ខេត្តស្វាយរៀង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ