តារា​សម្តែង​ជើង​ចាស់​ថៃ លោក ផៃ​រោចន៍ ចៃ​សិង្ហ ទទួលមរណភាព ក្នុង​វ័យ​៧៧​ឆ្នាំ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តារា​សម្តែង​ជើង​ចាស់​ថៃ លោក ផៃ​រោចន៍ ចៃ​សិង្ហ ទទួលមរណភាព ក្នុង​វ័យ​៧៧​ឆ្នាំ

1 អាទិត្យ មុន

ថៃ ៖ ប្រិ​យ​មិត្ត​មួយ​ចំនួន ជា​អ្នក​និយម​តាមដាន​រឿង​ភាគ​តាម​ទូរទស្សន៍​ថៃ ច្បាស់​ជា​ស្គាល់​តារាភាពយន្ត​ជើង​ចាស់​ថៃ មួយ​រូប ដែល​ភាគច្រើន​លោក​ដើរតួ​ជា​មេឃុំ ឬ​ដង្ខៅ គឺ​លោក ផៃ​រោចន៍…

ថៃ ៖ ប្រិ​យ​មិត្ត​មួយ​ចំនួន ជា​អ្នក​និយម​តាមដាន​រឿង​ភាគ​តាម​ទូរទស្សន៍​ថៃ ច្បាស់​ជា​ស្គាល់​តារាភាពយន្ត​ជើង​ចាស់​ថៃ មួយ​រូប ដែល​ភាគច្រើន​លោក​ដើរតួ​ជា​មេឃុំ ឬ​ដង្ខៅ គឺ​លោក ផៃ​រោចន៍ ចៃ​សិង្ហ បាន​ទទួលមរណភាព​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ក្នុង​វ័យ​៧៧​ឆ្នាំ ដោយសារ​ការ​ឆ្លង​មេរោគ​ចូល​ក្នុង​សួត នេះ​បើ​យោង​តាម​កាសែត​ថៃ​រ៉ាត់ ។

លោក ផៃ​រោចន៍ ចៃ​សិង្ហ ‘Phairoj Jaising’ ដែល​មាន​ទេព​កោសល្យ​ខ្ពស់ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ថៃ ជា​លើក​ដំបូង​កាលពី​ឆ្នាំ​១៩៧១ ឬ តាំងពី​៥០​ឆ្នាំ​មុន ។

នៅ​ឆ្នាំ ២០១៣ លោក​បាន​ទទួល​រង​ពី​ជំងឺ​ជា​ច្រើន​មុខ ការ​ចុះ​ខ្សោយ​សាច់ដុំ សម្ពាធ​ឈាម​ខ្ពស់ និង​សរសៃឈាម​ក្នុង​ខួរក្បាល រហូត​ដល់​រោគ​សញ្ញា​ចាប់ផ្តើម​កាន់តែ​អាក្រក់​នៅ​ឆ្នាំ​២០២០ ដោយសារ​ការ​ឆ្លង​មេរោគ​ចូល​ទៅ​ក្នុង​សួត ធ្វើ​អោយ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ទៅ​ៗ រហូត​ដល់​បាត់​បង់ជីវិត​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២២ កុម្ភៈនេះ ​៕⁣