ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Android M ហៅ​ឈ្មោះ​ជា​ផ្លូវការ​ថា Android 6.0 Marshmallow

8 ឆ្នាំ មុន

ទីបំផុត​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​ក្រុមហ៊ុន Google គឺ Android M ត្រូវ​គេ​ដាក់​ឈ្មោះ​ជា​ផ្លូវការ​ថា Android «0.6» Marshmallow ។ រូបតំណាង​ប្រព័ន្ធ​ថ្មី​មួយ​នេះ​បាន​បង្អួតរាង​របស់​គេ​នៅ​អគារ​ទីស្នាក់ការ​ប្រព័ន្ធ Android

ទីបំផុត​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​ក្រុមហ៊ុន Google គឺ Android M ត្រូវ​គេ​ដាក់​ឈ្មោះ​ជា​ផ្លូវការ​ថា Android «0.6» Marshmallow ។ រូបតំណាង​ប្រព័ន្ធ​ថ្មី​មួយ​នេះ​បាន​បង្អួតរាង​របស់​គេ​នៅ​អគារ​ទីស្នាក់ការ​ប្រព័ន្ធ Android ក្នុង​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ាស​ហ​រដ្ឋ​អា​មេ​រិ​ក ។   

ប្រព័ន្ធ Android M បង្កើត​ឡើង​កាលពី​ខែឧសភា ២០១៥ និង​ដាក់​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ O/I របស់​ក្រុមហ៊ុន​Google​។ យោង​តាម​ក្រុមហ៊ុន Google ឱ្យ​ដឹង​ថា Android 6.0 Marshmallow នឹង​ដាក់​ឱ្យ​ប្រើប្រាស់​សម្រាប់​ស្មា​ត​ហ្វូ​ន​នៅ​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ​ជាមួយនឹង​សមត្ថភាព​ដោយ​បង្កើន​ប្រសិទ្ធភាព​លើ​តម្រូវការ​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ទំនើប ពោល​គឺ​វា​នឹង​ប្រតិបត្តិការ​រហ័ស ។ ចំពោះ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Google ដូច​ជា Nexus 5, 6, 9 និង Nexus Player ដាក់​ឱ្យ​ប្រើប្រាស់​ហើយ ៕