ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​យោធា​មី​យ៉ា​ន់​ម៉ា​ព្រមាន​ពួក​បាតុករ​ថា ​ពួក​គេ​អាច​នឹង​​ត្រូវ​បាត់​បង់​ជីវិត​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ របប​យោធា​មី​យ៉ា​ន់​ម៉ា​បាន​បន្តឹង​សំឡេង​ បន្ទាប់​ពី​ចុង​ស​ប្ដា​ហ៍​នៃ​អ​ពើ​ហិង្សា​បង្ហូរឈាម ដោយ​ព្រមាន​ពួក​បាតុករ​ថា ពួក​គេ​អាច​រង​ការ​បាត់​បង់​ជីវិត​ តែ​ការ​ព្រមាន​នោះ​មិន​អាច​​បំភ័យ​ពួក​គេ​ឡើយ​ដោយ​កាលពី​ថៃ្ង​ទី​២២ ​កុម្ភៈ មនុស្ស​ច្រើន​ពាន់​នាក់​នៅ​តែ​លើកគ្នា ហែ​ក្បួន​​បាតុកម្ម​នៅ​តាម​ដង​វិ​ថី​នានា​។…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ របប​យោធា​មី​យ៉ា​ន់​ម៉ា​បាន​បន្តឹង​សំឡេង​ បន្ទាប់​ពី​ចុង​ស​ប្ដា​ហ៍​នៃ​អ​ពើ​ហិង្សា​បង្ហូរឈាម ដោយ​ព្រមាន​ពួក​បាតុករ​ថា ពួក​គេ​អាច​រង​ការ​បាត់​បង់​ជីវិត​ តែ​ការ​ព្រមាន​នោះ​មិន​អាច​​បំភ័យ​ពួក​គេ​ឡើយ​ដោយ​កាលពី​ថៃ្ង​ទី​២២ ​កុម្ភៈ មនុស្ស​ច្រើន​ពាន់​នាក់​នៅ​តែ​លើកគ្នា ហែ​ក្បួន​​បាតុកម្ម​នៅ​តាម​ដង​វិ​ថី​នានា​។

៣​ស​ប្ដា​ហ៍​បន្ទាប់​ពី​រដ្ឋប្រហារ​យោធា​ថ្ងៃ​ទី​១​កុម្ភៈ ការ​ប្រមូលផ្ដុំ​មនុស្ស​ធ្វើ​បាតុកម្ម​មិន​ចុះ​ថយ​ឡើយ ដោយ​នា​ថ្ងៃ​ទី​២១​កុម្ភៈ​ បាតុករ​ច្រើន​សិប​ពាន់​នាក់​បាន​លើកគ្នា​តវ៉ា និង​មាន​យុទ្ធនាការ​ឲ្យ​មាន​​កូដកម្ម ដែល​ធ្វើ​ឲ្យ​ស្ទះ​ដល់​កិច្ច​ដំណើរការ​របស់​រដ្ឋ​និង​សេដ្ឋកិច្ច​។

ការ​ព្រមាន​របស់​កង​យោធា​កាលពី​ថ្ងៃ​ទី​២១ ​កុម្ភៈ កើត​មាន​បន្ទាប់​ពី​ទិវា​បង្ហូរឈាម​បំផុត​មួយ តាំង​ពី​រដ្ឋប្រហារ​មក ជាមួយ​ការ​បាត់​បង់​ជីវិត​​​មនុស្ស​២​នាក់​កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ នៅ​ទីក្រុង​ម៉ា​ន់​ដា​ឡៃ​ ដែល​ប៉ូលិស​បាញ់​លើ​ពួក​បាតុករ និង​ការ​បាត់​បង់​ជីវិត​​​មនុស្ស​ម្នាក់​ទៀត​នៅ​ក្រុង​រ៉​ង់​ហ្គូ​ន​។

សេចក្ដី​ប្រកាស​មួយ​អាន​តាម​ទូរទស្សន៍​រដ្ឋ MRTV គូសបញ្ជាក់​ថា ពួក​បាតុករ​កំពុង​តែ​អុជអាល​មនុស្ស​ម្នា ពិសេស​បណ្ដា​ក្មេង​ជំទង់ ​និង​យុវជន ឲ្យ​ប្រកាន់​យក​ផ្លូវ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដែល​ពួក​​គេ អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ សេចក្ដី​ប្រកាស​នោះ​បាន​ព្រមាន​ពួក​បាតុករ ប្រឆាំង​ការ​​ប៉ុនប៉ង​អុជអាល​ប្រជាជន ឲ្យ​បះបោរ​និង​បង្ក​អានា​ធិ​ប​តេ​យ្យ​។

ការ​ព្រមាន​បែប​នេះ​របស់​កង​យោធា​នៅ​តែ​មិន​អាច​ធ្វើ​ឲ្យ​ពួក​អ្នក​តវ៉ា​ខ្លាច ដោយ​នា​ថ្ងៃ​ទី​២២ ​កុម្ភៈ ពួក​គេ​បាន​លើកគ្នា​ហែ​ក្បួន​តាម​ដង​វិ​ថី​នានា​នៃ​ទីក្រុង​រ៉​ង់​ហ្គូ​ន ដែល​នៅ​ទីនោះ​មនុស្ស​ច្រើន​ពាន់​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​នា​ថ្ងៃ​ទី​២២​កុម្ភៈ​ក្នុង​សង្កាត់​២​។

ប្រជាជន​ក្រុង​រ៉​ង់​ហ្គូ​ន កត់សម្គាល់​ឃើញ​ការ​ពង្រឹង​កងកម្លាំង​សន្តិសុខ ជាមួយ​រថយន្ត​កាំ​មី​ញ៉ុ​ង​ដឹក​​កង​ទាហាន​និង​ប៉ូលិស ដាក់​ពង្រាយ​តាម​ដង​វិ​ថី​ទាំងឡាយ​។ បាតុកម្ម​ក៏​បន្ត​នៅ​ទីក្រុង​ឯទៀត​ៗ​។ រួច​នា​ថ្ងៃ​ទី​២១ ​កុម្ភៈ​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​ដ៏​ច្រើន​បាន​លើកគ្នា​ចូលរួម ក្នុង​ពិធី​បញ្ចុះសព​ជន​រង​គ្រោះ​ដែល​បាន​បាត់​បង់​ជីវិត​​ដំបូង​គេ​ក្នុង​បាតុកម្ម ដែល​ជា​យុវនារី​អាយុ​២០​ឆ្នាំ​ម្នាក់ ត្រូវ​គ្រាប់​កាំភ្លើង​ត្រង់​ក្បាល​។ នាង​បាន​ក្លាយទៅជា​និមិត្តរូប​នៃ​ការ​តស៊ូ​ប្រឆាំង​របប​យោធា​។

នាង ​MYA THWATE KHAING ដែល​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​ត្រង់​ក្បាល បាន​ត្រូវ​បាត់​បង់​ជីវិត​​​កាលពី​ថ្ងៃ​ទី​១៩ ​កុម្ភៈ ១០​ថៃ្ង​ក្រោយ​ស្ថិត​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​។ ពិធី​បញ្ចុះ​សព​នាង​ត្រូវ​បាន​ធ្វើ​នៅ​ជាយក្រុង​ណៃ​ពិដោ ដោយ​មាន​វត្តមាន​របស់​មនុស្ស​ច្រើន​ពាន់​នាក់​៕ ដក​ស្រង់​ចេញ​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ