ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​មុខសញ្ញា​ជួញដូរ​​០២​នាក់​ជាមួយនឹង​វត្ថុ​តាង​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ចំនួន​០២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២១ កុម្ភ​: ដែល​ម្នាក់​ត្រូវ​ឃាត់ខ្លួន​នៅ​ស្រុក​ឯក​ភ្នំ និងម្នាក់​ទៀត​ឃាត់ខ្លួន​នៅ​ក្រុង​បាត់ដំបង ហើយ​ថែម​ទាំង​ដកហូត​វត្ថ​តាង​ថ្នាំ​ញៀន​បាន​ជាង​១០​ថង់​។ ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន លោក…

ខេត្តបាត់ដំបង​៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ចំនួន​០២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២១ កុម្ភ​: ដែល​ម្នាក់​ត្រូវ​ឃាត់ខ្លួន​នៅ​ស្រុក​ឯក​ភ្នំ និងម្នាក់​ទៀត​ឃាត់ខ្លួន​នៅ​ក្រុង​បាត់ដំបង ហើយ​ថែម​ទាំង​ដកហូត​វត្ថ​តាង​ថ្នាំ​ញៀន​បាន​ជាង​១០​ថង់​។

ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន លោក សុខ និមល បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ វុន ណា​វី​ន អាយុ​២១​ឆ្នាំ ត្រូវ​ឃាត់ខ្លួន​នៅ​ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​)​ចំនួន​១១​ថង់​។ ប៉ុន្តែ​ជាង​១​ម៉ោង​ក្រោយ បន្ទាប់​ពី​ជន​នេះ​បាន​សារភាព ទើប​លោកស្នងការ និងលោក​ព្រះរាជអាជ្ញារ បញ្ជា​ឲ្យ​តាម​ឃាត់ខ្លួន​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ឃឿ​ត សុ​ឃុន អាយុ​២១​ឆ្នាំ នៅ​ភូមិ​ថ្កូវ សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង ហើយ​ដក​ហូត​បាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​)​ចំនួន​០១​ថង់​ទៀត រួម​ទាំង​វត្ថ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

បើ​តាម​របាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​នេះ គឺជា​មុខ​សញ្ញា​​ដែល​សកម្ម​បំផុត​ក្នុង​មុខ​ជំនួញ​គ្រឿងញៀន ដែល​ភាគច្រើន​ជន​ទាំង​០២​នាក់​នេះ​ធ្វើ​សកម្មភាព​នៅ​ក្នុង​មូលដ្ឋាន​។ ជន​នេះ​ត្រូវ​កម្លាំង​ជំនាញ សហការ​ជំ​មួ​ម​កម្លាំង​មូល​ដ្ឋាន ធ្វើការ​ឃាត់ខ្លួន​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​។ ជាមួយនឹង​ការ​ឃាត់ខ្លួន មន្ត្រី​ជំនាញ​ដកហូត​វរ​ត្ថុ​តាង​បាន​សរុប​ចំនូ​ន​១២​ថង់ មាន​ទម្ងន់​១១,៧៥​ក្រាម រួម​នឹង​សម្ភារ​​មួយ​ចំនួន​ទៀត​។

លោក សុខ និមល បាន​ប្រាប់​ថា ក្រោយ​ឃាត់ខ្លួន​មក​សួរនាំ ជនសង្ស័យ​ទាំង​០២​នាក់​បាន​សារភាព​ទ​ទួល​ស្គាល់​វត្ថុ​តាង​ទាំងនោះ​ថា ពិតជា​របស់​ខ្លួន​មែន​។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ជន​ទាំង​០២​នាក់ រួម​ទាំង​វត្ថុ​តាង​ផង​ទៅ​កាន់​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ​៕ ​

អត្ថបទសរសេរ ដោយ