ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វណាស់! គ្រាន់តែថាឱ្យប៉ុន្មានម៉ាត់សោះ ចូលកា.ប់១ក្រុមដល់​ក្នុង​ផ្ទះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានករណី​ជន​សង្ស័យ​មួយ​ក្រុម​មាន​គ្នា​​៦នាក់ជិះម៉ូតូ​២គ្រឿង​​​ប្រដាប់​ដោយ​ដាវ និង​កាំ​បិត​បុ័ងតោ​គ្រប់​ដៃ ​បាន​ចូល​ទៅ​កា.ប់​​បុរសមួយក្រុម​មានគ្នា​៥ទៅ​៦នាក់​ដល់​ក្នុងផ្ទះ ខណៈពួកគេកំពុងអង្គុយផឹកស៊ី និងច្រៀងលេងនៅ​ខាងមុខ​ផ្ទះ បណ្តាល​ឲ្យ​ស្លា.ប់​ម្នាក់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ និង​រង​របួសធ្ងន់​២​នាក់ ។…

រាជធានីភ្នំពេញ ៖ មានករណី​ជន​សង្ស័យ​មួយ​ក្រុម​មាន​គ្នា​​៦នាក់ជិះម៉ូតូ​២គ្រឿង​​​ប្រដាប់​ដោយ​ដាវ និង​កាំ​បិត​បុ័ងតោ​គ្រប់​ដៃ ​បាន​ចូល​ទៅ​កា.ប់​​បុរសមួយក្រុម​មានគ្នា​៥ទៅ​៦នាក់​ដល់​ក្នុងផ្ទះ ខណៈពួកគេកំពុងអង្គុយផឹកស៊ី និងច្រៀងលេងនៅ​ខាងមុខ​ផ្ទះ បណ្តាល​ឲ្យ​ស្លា.ប់​ម្នាក់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ និង​រង​របួសធ្ងន់​២​នាក់ ។ ពាក់ព័ន្ធនឹងករណីនេះ គេសង្ស័យ​ថា ​ខណៈពេល​ក្រុមជនរងគ្រោះ​ដែលកំពុង​ជុំគ្នាផឹកស៊ីច្រៀងលេង​នៅមុខផ្ទះបាន​ស្រែកថា​ឱ្យ​​ក្រុមជនសង្ស័យថា ជិះម៉ូតូលឿនម្ល៉េះ​ប្រញាប់ទៅណា ទើប​ធ្វើ​ឱ្យ​​ក្រុមជនសង្ស័យខឹងក៏នាំគ្នា​ចូលកា.ប់ដល់ក្នុងផ្ទះ បណ្តាល​ឱ្យ​មានអ្នក​ស្លា.ប់ និង​របួសធ្ងន់​បែបនេះ ។

ហេតុការណ៍​ខាងលើនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង9​និង​30​នាទី​យប់ ថ្ងៃ​ទី​21 ខែកុម្ភៈ​ឆ្នាំ​2021 នៅ​ចំណុច​​ខាងជើង​វត្ត​ខ្ទរ ​តាម​ផ្លូវ​បេតុង សង្កាត់​ព្រែក​លាប ខណ្ឌ​ជ្រោយចង្វារ ​រាជធានីភ្នំពេញ ។

បុរស​រង​គ្រោះ​ម្នាក់​ដែល​ត្រូវ​ក្រុម​ម​ជន​បង្ក​កា.ប់​រហូត​ស្លា.ប់​ឈ្មោះ តុ​លា អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​កើតហេតុ​ជាមួយ​បងថ្លៃ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ត្រូវ​របួស​ជា​ច្រើន​កាំបិត​ចំ​ស្មា​ខាងស្តាំ និង​ត្រូវ​គេ​ចាក់​មួយ​ដាវ​ធ្លុះ​ដើមទ្រូង ដេក​ដួល​ក្នុង​ថ្លុកឈាម ​ហើ​យក៏​បាន​ស្លា.ប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។

ចំណែក​ជន​រង​គ្រោះ​​២​នាក់ដែល​រងរបួសធ្ងន់ ក្នុងនោះម្នាក់​​ឈ្មោះ​ចឹក ចាន់​ឌី​ន ភេទប្រុស អាយុ​២៩​ឆ្នាំ ធ្វើការ​នៅ​គីឡូ​លេខ​6 ផ្នែក​គិតលុយ របួស​ដៃ​និង​ជើង​ជា​ច្រើន​កាំបិតសុះសាច់ របួសធ្ងន់ និង​​ម្នាក់ទៀត​​ឈ្មោះ ហេង ​ភេទប្រុស អាយុ​25​ឆ្នាំ របួស​រយះ​ដៃ​ឆ្វេង​ចេញ​ឆ្អឹង និង​ត្រូវ​កន្លែង​ផ្សេង​ជា​ច្រើ​កាំបិត​ទៀត​ដេក​ដួល ក្នុង​ថ្លុកឈាម របួសធ្ងន់​។ ជនរងគ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​សាច់ញាតិ​ដឹក​តាម​ម៉ូតូ​កង់​បី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ។

ដោយឡែក​ជន​ដៃដល់​មាន​គ្នា​៦​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ចំនួន​​៣​នាក់​នៅវេលា​យប់ថ្ងៃដដែល ​និង​កំពុង​តែ​ស្រាវជ្រាវ​តាម​ចាប់​បក្ខ​ពួក​ចំនួន​​៣​នាក់​បន្ត​ទៀត និង​​មិន​ទាន់​បាន​បង្ហាញ​អត្តសញ្ញាណ​​ក្រុមជនសង្ស័យនៅឡើយ​ទេ​ គ្រាន់តែ​ដឹង​ថា ជា​កម្មករ​សំណង់​នៅ​បុរី​ក្បែរ​កន្លែង​កើតហេតុ ។

​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា មុន​​ពេលកើតហេតុ ក្រុម​ជន​រង​គ្រោះ​មាន​គ្នា​5​ទៅ​6​នាក់ បាន​​ជួបជុំ​នាំគ្នា​ផឹកស៊ី​ច្រៀង​លេង​នៅ​មុខ​ផ្ទះ​កើតហេតុ ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះយាយ​ធូ ជា​ស្ត្រី​ម៉េ​ម៉ា​យ និង​ត្រូវ​ជា​បងថ្លៃ​របស់​ជន​រង​គ្រោះ​ដែល​ស្លា.ប់ ហើយ​ផ្ទះ​កើតហេតុ​​ខាងលើ​​ជា​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម បាន​ដាក់​តុ​ផឹក​ស៊ីនៅខាងមុខ​ផ្ទះ តែ​នៅ​​ក្នុង​របង​ផ្ទះ ។

​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ក្រុម​ជន​រង​គ្រោះ​កំពុង​ផឹកស៊ី និង​ជជែក​គ្នា​លេង​សប្បាយ​នៅ​មុខ​ផ្ទះ​ជាមួយ​មិត្ត​ភ័ក្ដិ​ផ្សេង​ទៀត ក៏​មាន​ក្រុម​ជន​ដៃដល់​មួយ​ក្រុម​មាន​​គ្នា​​៦​នាក់ ជិះ​ម៉ូតូ​2​គ្រឿង ​ក្នុង​នោះ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​2018 មិន​ចាំ​ស្លាក​លេខ ជិះ​គ្នា​៣​នាក់​ និង​មួយ​គ្រឿង​ទៀត ម៉ាក​សង់​​ប៊ិ​ច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​ 1BW-5444 ជិះ​គ្នា​3​នាក់​ដូច​គ្នា ព្រមទាំង​មាន​លាក់​ដាវ​កែ​ច្នៃ និង​កាំបិត​បុ័ងតោ ជាប់​នឹង​ខ្លួន​ទៀតផង ។​

តាម​ប្រភពដដែលបានបន្តទៀត​ថា ​បន្ទាប់មក​ក្រុមជនសង្ស័យ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​មុខ​ផ្ទះ​ក្រុម​ជន​​រង​គ្រោះ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ឆ្លង​កាត់មុខ​ផ្ទះ​កើតហេតុ ក្នុង​ល្បឿន​លឿន ស្រាប់តែ​ក្រុម​ជន​រង​គ្រោះ​បាន​ស្រែក​ថាអោយ​ក្រុម​ជន​​សង្ស័យ​ថា «​ពួក​ហ្អែ​ង​ជិះ​លឿន​ម៉េ​ស​ហ្អា ប្រញាប់​ទៅ​ណា​» ។ ពេល​នោះ​ក្រុម​ជន​បង្ក​ជិះ​ម៉ូតូ​ហួស​ទៅ​មុខ​បាន​បន្តិច​ទៅ​ជិត​របង​វត្ត​ខ្ទរ​ក៏​ឈប់​ម៉ូតូ ហើយ​ខឹង​ជន​រង​គ្រោះ​ស្រែក​ថាអោយបែបនេះ​ ក្រុម​ជន​បង្ក​បាន​និយាយ​គ្នា​យ៉ាង​លឺ​ៗ​ថា​ «ត្រឡ​ប់​ម៉ូតូ​ទៅ​វិញ កា.ប់​ពួកអានឹង​ម្តង​» ។

តាម​ប្រភព​ដដែលបាន​បន្តទៀត​ថា បន្ទាប់ពី​ក្រុមជនសង្ស័យ​និយាយ​បែបនេះរួច​ហើយ​ក៏​បត់​​ម៉ូតូ​ត្រឡ​ប់​មក​វិញ ហើយ​ក្រុម​ជន​បង្ក​មាន​គ្នា​៤​នាក់ ប្រដាប់​ដោយ​ដាវ និង​កាំបិត​គ្រប់​ដៃ បាន​សម្រុកចូល​ផ្ទះ​របស់​ជន​រង​គ្រោះ​ដែល​កំពុង​តែ​អង្គុយ​ផឹកស៊ី រួច​រ​ត់ទៅ​កា.ប់​ចិញ្ច្រាំ​ក្រុម​ជន​រង​គ្រោះ​រត់​ប្រសាច​ពេញ​ផ្ទះ ​ប៉ុន្តែ​ជា​​អកុសល​ជន​រង​គ្រោះ​3​នាក់​នោះ រត់​មិន​រួច ក៏​ត្រូវ​ក្រុម​ជន​ដៃដល់​កា.ប់​ចិញ្ច្រាំ​រង​របួស​រយះ​ដៃជើង សុះ​ខ្លួន​ដេក​ដួល​ក្នុង​ថ្លុកឈាម ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​តុលា ត្រូវ​ក្រុម​ជន​បង្ក​កា.ប់​ជា​ច្រើន​កាំបិត ថែម​ទាំង​ចាក់​មួយ​ដាវ​ចំ​កណ្ដាលដើមទ្រូង ដេក​​ដួល​ក្នុង​ថ្លុកឈាម​រង​របួសធ្ងន់​ហើយ​ក៏​បាន​ស្លា.ប់​ពេល​បញ្ជូន​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​២​នាក់​ទៀត​រង​របួសធ្ងន់ ។

បន្ទាប់​ពី​ធ្វើ​សកម្មភាព​កា.ប់និង​​ចា.ក់​ទៅ​លើ​ជន​រង​គ្រោះ​រួច​ហើយ​ ក្រុម​ជន​ដៃដល់ បាន​នាំ​គ្នា​រត់ឡើង​ជិះ​ម៉ូតូ​ដែល​មាន​បក្ខ​2​នាក់​នៅ​ចាំ​បើក​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​ការដ្ឋាន​សំណង់​បុរី​មួយកន្លែង​ដែល​ជា​កន្លែង​ពួក​គេ​ធ្វើការ​​មានទីតាំង​នៅ​ជិត​គ្នា នឹង​កន្លែង​កើតហេតុ​។

ក្រោយ​កើតហេតុ ក៏មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​ បន្ទាប់​ពី​ទទួល​ដំណឹង​​​ខាងលើនេះភ្លាម សមត្ថកិច្ច​​គ្រប់​ផ្នែក​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ​ខាងលើ ​និង​ធ្វើការ​សាកសួរ​ព័​ត៌​មាន​សាក្សី​នៅ​កន្លែង​កើតហេតុ​រួច លោក​មេបញ្ជាការ​រង​ខណ្ឌ​ជ្រោយចង្វា បាន​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ក្រុម​ជន​ដៃដល់ ឈាន​ដល់​ការ​​ឡោម​ព័ទ្ធ​ការដ្ឋាន​សំណង់​បុរី​​មួយកន្លែង​​ដែលមាន​ចម្ងាយ​​ពី​កន្លែង​កើតហេតុ​ប្រមាណ​500​ម៉ែត្រ និង​រាយការណ៍​សុំ​កម្លាំង​ជំនួយ​ខាង​កងកម្លាំង​អន្តរាគម​ន៍​ ពិសេស​អាវុធហត្ថ​រាជ​ធានី​​​​​​ភ្នំពេញ ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​​​ជន​ដៃដល់​បាន​ចំនួន​3​នាក់ និងដកហូត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​ប៊ិ​ច ពាក់​ស្លាកលេខ​ ​ភ្នំពេញ ​1BW-5444 និង​ដាវ​មួយ​ដើម បន្ទាប់​ពី​ក្រុម​ជន​បង្ក​រត់គេច​ខ្លួន​បាន​ជាង​មួយ​ម៉ោង ចំណែក​បក្ខ​៣នាក់​ទៀត ដឹងខ្លួន​ទាន់​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​។

បច្ចុប្បន្ន​ ជន​បង្ក​ទាំង​បី​នាក់​ដែល​ឃាត់ខ្លួន​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​នាំ​ខ្លួន​ទៅ​កាន់ កង​រាជ​អាវុធ​រាជធានី ដើម្បី​សាកសួរ​នាំ និង​បន្ត​ស្រាវជ្រាវ​បក្សពួក​ដែល​រត់គេច​ខ្លួន​ផ្សេង​ទៀត មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​អោយ​ខាន​តែ​បាន​។ ដោយឡែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ