ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល Spurs ត្រូវធ្វើ​រដូវ​កាល​នេះ​គឺ​ឈ្នះ Europa League

3 ឆ្នាំ មុន

អង់គ្លេស ៖ លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​ក្រុម Tottenham Hotspur បាន​និយាយ​ថា​ក្រុម​របស់​លោក​អាច​លេង​នៅ​ Champions…

អង់គ្លេស ៖ លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​ក្រុម Tottenham Hotspur បាន​និយាយ​ថា​ក្រុម​របស់​លោក​អាច​លេង​នៅ​ Champions League រដូវ​កាល​ក្រោយ តាម​រយៈ​ការ​ឈ្នះ Europa League រដូវកាលនេះ​។

ការ​ថ្លែង​បែប​នេះ​នៅក្រោយពេល Spurs ​ចាញ់​ម្ចាស់ផ្ទះ West Ham កាលពី​យប់មិញ​ដោយ​លទ្ធផល ២-១​។ ហើយនេះ​ជា​ការ​បរាជ័យ​លើក​ទី​៥ ក្នុង​ចំណោម​ការ​ប្រកួត​លី​គ​ចំនួន ៦​លើក​ចុង​ក្រោយ​របស់​ក្រុម​លោក Mourinho​។

​លទ្ធផល​នេះ​ធ្វើ​ឱ្យ Spurs ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៩​មាន​៣៦​ពិន្ទុ​តាម​ពីក្រោយ West Ham នៅ​លេខរៀងទី​៤​ចំនួន​៩​ពិន្ទុ និង​មាន​គម្លាត​ពី​ក្រុម​កំពូល​តារាង Man City រហូត​ដល់​២៣​ពិន្ទុ​។

លោក Mourinho មើលឃើញ​លទ្ធភាព​ប្រជែង​តំណែង Top 4 រដូវ​កាល​នេះ សម្រាប់​ក្រុម​លោក​គឺ​ស្ថិត​នៅ​ចំណុចសូន្យ​បាត់​ទៅ​ហើយ ប៉ុន្តែ​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​បាន​លើក​ឡើង​ថា​«បច្ចុប្បន្ន​យើង​កំពុង​ស្ថិត​នៅ Europa League​។ វា​គឺជា​ឱកាស​មាស​សម្រាប់​យើង​។ ប្រហែលជា​យើង​ក៏​អាច​ឈាន​ទៅ Champions League រដូវ​កាល​ក្រោយ​តាម​រយៈ Europa League ក៏ថាបាន»៕ (​ដកស្រង់​ចេញពី BBC)