ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ក្លឹ​ប​ខារ៉ាអូខេ​(​ឡូ​ហ្សិត​២)៧៤​នាក់ បាន​បញ្ជូន​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ខណៈ​បុគ្គលិក​ម្នាក់​មាន​វិជ្ជមាន​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សូម​បញ្ជាក់​ថា​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ អាជ្ញាធរ​ចុះ​បិទ​ទីតាំង​ហាង​ខារ៉ាអូខេ​(​ឡូ​ហ្ស៊ិ​ត​២) បន្ទាប់​ពី​រក​ឃើញ​ប្តី​ស្ត្រី​បម្រើ​ការងារ​នៅ​ទីនោះ​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩, ហើយ​ភរិយា​ធ្វើការ​នៅ​ក្លឹ​ប​កម្សាន្ត N8 ដែល​ជា​កន្លែង​កើត​មាន​ឆ្លង​កូ​វី​ដ​-១៩…


ខេត្តកណ្តាល ៖ សូម​បញ្ជាក់​ថា​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ អាជ្ញាធរ​ចុះ​បិទ​ទីតាំង​ហាង​ខារ៉ាអូខេ​(​ឡូ​ហ្ស៊ិ​ត​២) បន្ទាប់​ពី​រក​ឃើញ​ប្តី​ស្ត្រី​បម្រើ​ការងារ​នៅ​ទីនោះ​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩, ហើយ​ភរិយា​ធ្វើការ​នៅ​ក្លឹ​ប​កម្សាន្ត N8 ដែល​ជា​កន្លែង​កើត​មាន​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​នៅ​ក្រុងភ្នំពេញ​។ តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមការងារ គឺ​សមត្ថកិច្ច និង​អាជ្ញាធរ​ក្រុង​តា​ខ្មៅ​បាន​ចុះ​បិទ​ទីតាំង​ហាង​ផឹកស៊ី និង​ខារ៉ាអូខេ (​យីហោ​ឡូ​ហ្ស៊ិ​ត​២) នៅ​តាម​បណ្តោយ​ផ្លូវ​២១០ ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​/​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

សមត្ថកិច្ច​ប្រាប់​ថា ការ​ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ​(​ឡូ​ហ្ស៊ិ​ត​2) នេះ​ធ្វើ​ឡើង បន្ទាប់​ពី​រក​ឃើញ​បុរស​ម្នាក់​ឈ្មោះ គង់ ចាន់​ឌី អាយុ​៣៩​ឆ្នាំ បម្រើ​ការងារ​នៅ​ទីនោះ មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩​។ បុរស​រូប​នេះ​មាន​ប្រពន្ធ​នៅ​បម្រើ​ការងារ​ក្នុង​ហាង​ផឹកស៊ី និង​ខារ៉ាអូខេ​ផង​ដែរ​។ ទើប​សមត្ថកិច្ច និង​អាជ្ញាធរ​សម្រេច​ចុះ​បិទ​ទីតាំង​នេះ ជា​បណ្តោះអាសន្ន​រក​អ្នក​ដែល​ពាក់ព័ន្ធ​យក​សំណាក និង​នាំ​ពួក​គាត់​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ចំពោះ​ស្ត្រី​ខាងលើ​ត្រូវ​បាន​នាំ​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​។

ដោយឡែក​ទីតាំង​ផ្ទះ​ជួល​ប្តី​ប្រពន្ធ​ខាងលើ​នេះ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ និង​ទីតាំង​ផ្ទះ​នៅ​ស្រុក​កៀនស្វាយ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បិទ​ជា​បណ្តោះអាសន្ន​ផង​ដែរ​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា បុគ្គលិក​ក្លឹ​ប​កម្សាន្ត​(​ឡូ​ហ្សិ​ច​២) ចំនួន​៧៤​នាក់ ក្នុង​នោះ​មាន​បុរស​១១​នាក់ បាន​បញ្ជូន​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សាលា​បឋម​សិក្សា​ព្រែក​ល្ពៅ ស្ថិត​ក្នុងភូមិ​ដើម​មៀន សង្កាត់​-​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ សូម​មេត្តា​បងប្អូន​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក៏​ដូច​ជា​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា នូវ​វិធានការ ៣​ការពារ ,៣​កុំ ដើម្បី​ទប់ស្កាត់​ជំងឺ​វីរុស​កូ​វីត​-១៩​។ សូម​ជូនពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស រួច​ផុត​ពី​ជំងឺ​កូ​វី​ដ​-១៩ ដ៏​កាច​សហាវ​នេះ​ទាំងអស់​គ្នា​៕ ដោយ ៖ ប៉ឹង ឆដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ