ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឡើយ​! ផ្ទះ​មិន​ចូល សាលារៀន​មិន​ទៅ បែរជា​ដឹក​ថ្នាំ​យក​ទៅ​លក់

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យុវជន​២​នាក់​ជា​ជន​មិន​ចូល​ផ្ទះ បោះបង់​ចោលការ​សិក្សា មិន​ចូល​សាលារៀន បែរជា​មក​សេពគប់​គ្នា​ទៅ​រកស៊ី​មុខរបរ​មិន​ស្របច្បាប់ ដោយ​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​១​គីឡូក្រាម​យក​ទៅ​លក់ ប៉ុន្តែ​ប៉ះ​ចំ​កម្លាំង​សមត្ថកិច្ច​ដាក់​អន្ទាក់​ចាំ​ចាប់ ក៏​ជាប់​ខ្នោះ​ទាំង​ពីរ​នាក់​តែ​ម្តង ។…

ខេត្តកំពង់ស្ពឺ ៖ យុវជន​២​នាក់​ជា​ជន​មិន​ចូល​ផ្ទះ បោះបង់​ចោលការ​សិក្សា មិន​ចូល​សាលារៀន បែរជា​មក​សេពគប់​គ្នា​ទៅ​រកស៊ី​មុខរបរ​មិន​ស្របច្បាប់ ដោយ​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​១​គីឡូក្រាម​យក​ទៅ​លក់ ប៉ុន្តែ​ប៉ះ​ចំ​កម្លាំង​សមត្ថកិច្ច​ដាក់​អន្ទាក់​ចាំ​ចាប់ ក៏​ជាប់​ខ្នោះ​ទាំង​ពីរ​នាក់​តែ​ម្តង ។

យុវជន​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ អ៊ិ​ត វុ​ទ្ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ម៉ៃ ចិន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​ជំនាញ (​ក​៤) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឃឹ​ង សា​រ៉ាត់ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ក្រោម​ការ​សម្របសម្រួល​ដោយ​លោក​ជំទាវ ចាត សូរ​ស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​បើក​ការ​ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្លូវ​ក្រោយ​សាលាខេត្ត​កំពង់ស្ពឺ ស្ថិត​ក្នុងភូមិ​ទួល​គោក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​មួយ​ករណី និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជា​លទ្ធផល​ចាប់​យក​បាន​វត្ថុ​តាង ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ១​ក​ញ្ទ​ប់​ធំ ស្មើនឹង​ទម្ងន់ ៩៤៨,៩១ ក្រាម និង​ម៉ូតូ ១​គ្រឿង ព្រមទាំង​ទូរស័ព្ទ​ដៃ​២​គ្រឿង​ផង​ដែរ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នោះ ជា​មនុស្ស​មិន​ចូល​ផ្ទះ បោះ​បង់​​ចោលការ​សិក្សា មិន​សាលា​ទៅ​រៀន និង​បាន​ធ្វើ​សកម្មភាព​ល្មើសច្បាប់ ដោយ​ដឹក​ជញ្ជូន​គ្រឿងញៀន​១​គីឡូក្រាម​ដើរ​លក់ ទើបត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ។

ក្រោយ​ពេល​ចាប់ខ្លួន ទាំង​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ