ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​បា.ញ់​គ្រាប់​ពិត​បំបែក​បាតុករ​ធ្វើ​​ឲ្យ​​បាត់បង់​ជី​វិត​មនុស្ស​យ៉ាង​ហោច​ណាស់​២​នាក់​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បាតុករ​២​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត ​និង​ជាង​៣០​នាក់​រង​របួស កាលពី​ថ្ងៃ​ទី​២០ ខែ​​កុម្ភៈ ឆ្នាំ​២០២១ នៅ​ទីក្រុង​ម៉ា​ន់​ដា​ឡៃ នា​ភាគ​កណ្ដាល​ប្រទេស​មី​យ៉ា​ន់​ម៉ា ដោយសារ​ការ​បាញ់​របស់​កងកម្លាំង​ប៉ូលិស…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បាតុករ​២​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត ​និង​ជាង​៣០​នាក់​រង​របួស កាលពី​ថ្ងៃ​ទី​២០ ខែ​​កុម្ភៈ ឆ្នាំ​២០២១ នៅ​ទីក្រុង​ម៉ា​ន់​ដា​ឡៃ នា​ភាគ​កណ្ដាល​ប្រទេស​មី​យ៉ា​ន់​ម៉ា ដោយសារ​ការ​បាញ់​របស់​កងកម្លាំង​ប៉ូលិស ក្នុង​ឱកាស​នៃ​ការ​ប្រមូលផ្ដុំ​មនុស្ស​តវ៉ា ប្រឆាំង​រដ្ឋប្រហារ​យោធា​។ នេះ​​ជា​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​លើក​ដំបូង ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១​កុម្ភៈ​មក​។

ប៉ូលិស​ច្រើន​រយ​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ នា​រសៀល​ថ្ងៃ​នោះ នៅ​ការដ្ឋាន​នាវា​នៃ​ទីក្រុង​ធំ​ទី​២​នោះ​​របស់​ប្រទេស នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច ការ​ចាប់​ខ្កួ​ន​និយោជិត​ការដ្ឋាន​នាវា​នោះ ដែល​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​។ ពួក​បាតុករ​បាន​នាំ​គ្នា​វាយ​ឆ្នាំង​ប៉ុនប៉ង​រារាំង​ការ​ចាប់ខ្លួន ដោយ​បាតុករ​មួយ​ចំនួន​​បាន​គប់​របស់របរ​នានា​ដាក់​ប៉ូលិស ដែល​ក្រោយមក​បាន​បាញ់ប្រហារ​។

មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​នោះ​មាន​អនីតិជន​ម្នាក់ ដែល​ត្រូវ​គ្រាប់កាំភ្លើង​ត្រង់​ក្បាល​។ តាម​វី​ដេ​អូ​​ផ្សាយ​តាម​បណ្ដាញ​សង្គម គេ​ឃើញ​ក្មេង​ជំទង់​នោះ​ដួល​ដេក​លើ​ដី ដោយ​មាន​ឈាម​ចេញពី​ក្បាល ខណៈ​មនុស្ស​ម្នាក់​កំពុង​យកដៃ​សង្កត់​លើ​ទ្រូង​គេ​ប៉ុនប៉ង​ធ្វើ​ចលនា ឲ្យ​បេះដូង​គេ​ដើរ​វិញ​។ មនុស្ស​ប្រមាណ​១០​នាក់​ត្រូវ​ចាប់ខ្លួន​នា​ថ្ងៃ​ទី​២១​កុម្ភៈ​នោះ​។

យោង​តាម​ពួក​អ្នក​ជួយ​សង្គ្រោះ​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ ជាង​ពាក់កណ្ដាល​រង​ការ​បាញ់​ដោយ​​គ្រាប់​ពិត ហើយ​អ្នក​ឯទៀត​ៗ​របួស​ដោយ​គ្រាប់​កៅស៊ូ និង​គ្រាប់​មាន​ដែក​។ ការ​បាញ់​គ្រាប់​ពិត​ក៏​ត្រូវ​បាន​អះអាង​ដោយ​បណ្ដា​គ្រូពេទ្យ​ដែល​នៅ​នឹង​កន្លែង​ដែរ​។ តាម​វី​ដេ​អូ​មួយទៀត​សាក្សី​ម្នាក់​បាន​ថត​ស្នូរ​កាំភ្លើង​ដែល​នៅ​លាន់ឮ​។ មនុស្ស​ជាង​១០​នាក់​បាន​ត្រូវ​ចាប់ខ្លួន ។

អំពើ​ហិង្សា​នោះ​កើត​មាន​ បន្ទាប់​ពី​ការ​​បាត់​បង់​ជីវិត​យុវនារី​ម្នាក់​អាយុ​២០​ឆ្នាំ ក្រោយ​រង​របួសធ្ងន់​ដោយ​​គ្រាប់កាំភ្លើង កាលពី​ថ្ងៃ​ទី​៩​កុម្ភៈ​។ របប​យោធា​ដែល​កាន់​អំណាច ចាប់តាំងពី​រដ្ឋប្រហារ​មក​នៅ​​តែ​បង្កើន​ការ​គាបសង្កត់​លើ​ចលនា​តវ៉ា​។ ទោះបី​បែប​នេះ​ក្ដី​អ្នក​តវ៉ា​ច្រើន​ពាន់​នាក់ ក្នុង​នោះ​មាន​​បណ្ដា​តំណាង​ជនជាតិភាគតិច ដែល​ស្លៀកពាក់​បែប​ប្រពៃណី​របស់​ពួក​គេ បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​ជា​ថ្មី​នា​ថ្ងៃ​ទី​២០​កុម្ភៈ នៅ​តាម​វិ​ថី​នានា​នៃ​ទីក្រុង​រ៉​ង់​ហ្គូ​ន​។ ពួក​គេ​ទាមទារ​ការ​វិល​ត្រឡប់​វិញ​នៃ​រដ្ឋាភិបាល​ស៊ី​វិល និង​ឲ្យ​ដោះ​លែង​ពួក​អ្នកទោស និង​លុប​ចោល​រដ្ឋធម្មនុញ្ញ​ដែល​អនុគ្រោះ​បំផុត​ដល់​ពួក​យោធា​។

ការ​ចាប់ខ្លួន​មនុស្ស​នៅ​បន្ត​ចាប់តាំងពី​រដ្ឋប្រហារ​៣​ស​ប្ដា​ហ៍​មក​ហើយ ដោយ​មក​ទល់​ពេល​នេះ​មនុស្ស​ជិត​៥៥០​នាក់​បាន​ត្រូវ​ចាប់ខ្លួន​រួច​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ