វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានកោះហៅនាយកប្រតិបត្តិក្រុមហ៊ុនប្រេងខ្នាតយក្ស និងក្រុមហ៊ុនឯករាជ្យខ្នាតតូចជាច្រើន ឱ្យមកជួបពិភាក្សានៅសេតវិមាន ដើម្បីស្វែងរកលទ្ធភាពវិនិយោគលើវិស័យប្រេងក្នុងប្រទេសវេណេស៊ុយអេឡា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦។
គោលបំណងធំបំផុតនៃជំនួបនេះ គឺការកសាងទំនាក់ទំនងរយៈពេលវែងជាមួយវេណេស៊ុយអេឡា និងការជំរុញឱ្យតម្លៃប្រេងធ្លាក់ចុះសម្រាប់ប្រជាជនអាម៉េរិក។ បើទោះបីជាក្រុមហ៊ុនតូចៗមិនសូវមានដើមទុនច្រើនដូចក្រុមហ៊ុនយក្ស ប៉ុន្តែពួកគេត្រូវបានគេស្គាល់ថាមានភាពរហ័សរហួន និងអាចប្រតិបត្តិការខួងអណ្ដូងប្រេងក្នុងតម្លៃទាប ដែលជាកត្តាសំខាន់ក្នុងការទាញយកធនធានឱ្យបានឆាប់រហ័ស។
ក្រុមហ៊ុនមួយចំនួនដែលចូលរួមក្នុងជំនួបនេះ ក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋមន្ត្រីថាមពលអាម៉េរិកថ្មី និងមានឯកទេសខ្ពស់ក្នុងការទាញយកប្រភេទប្រេងដែលមិនទាន់បានប្រើប្រាស់ក្នុងតំបន់ផងដែរ៕
ចែករំលែកព័តមាននេះ