”ជម្រើសយោធាលើតុ!” លោក ត្រាំ ព្រមានវាយប្រហារអ៊ីរ៉ង់ បើមិនឈប់បាញ់សម្លាប់បាតុករ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យថា លោក និងបញ្ជាការដ្ឋានយោធាអាម៉េរិក កំពុងពិចារណាលើជម្រើសឆ្លើយតបជាច្រើន…
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យថា លោក និងបញ្ជាការដ្ឋានយោធាអាម៉េរិក កំពុងពិចារណាលើជម្រើសឆ្លើយតបជាច្រើន…
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យថា លោក និងបញ្ជាការដ្ឋានយោធាអាម៉េរិក កំពុងពិចារណាលើជម្រើសឆ្លើយតបជាច្រើន រួមទាំងលទ្ធភាពនៃវិធានការយោធាផងដែរ ដើម្បីឆ្លើយតបទៅនឹងភាពចលាចលដែលកំពុងកើនឡើងនៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Reuters, U.S.news និងប្រភពផ្សេងៗទៀតចុះផ្សាយនៅថ្ងៃទី១២ ខែមករានេះ។
សូមជម្រាបជូនថាស្ថានភាពដ៏តានតឹងនេះបានកើតឡើងបន្ទាប់ពីមានបាតុកម្មទ្រង់ទ្រាយធំដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ច និងការធ្លាក់ចុះនៃជីវភាពរស់នៅរបស់ប្រជាជនអ៊ីរ៉ង់ បានអូសបន្លាយអស់រយៈពេលជាងពីរសប្តាហ៍មកហើយ រហូតឈានដល់ការដុតបំផ្លាញអគាររដ្ឋ និងមានការបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់អាជ្ញាធរដែលបណ្ដាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតរាប់រយនាក់។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃបាតុកម្ម រដ្ឋាភិបាលអ៊ីរ៉ង់បានសម្រេចកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតទូទាំងប្រទេស ដែលជាកត្តាធ្វើឱ្យលោក ត្រាំ ចេញសារព្រមានខ្លាំងៗថា ប្រសិនបើការបាញ់សម្លាប់បាតុករនៅតែបន្ត សហរដ្ឋអាម៉េរិកនឹងប្រើប្រាស់វិធានការយោធាដើម្បីអន្តរាគមន៍។
ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំអ៊ីរ៉ង់បានបដិសេធ និងចោទប្រកាន់សហរដ្ឋអាម៉េរិកថាជាអ្នកនៅពីក្រោយភាពវឹកវរនេះ ព្រមទាំងបានព្រមានតបវិញថានឹងវាយប្រហារលើមូលដ្ឋានយោធាអាម៉េរិក និងប្រទេសអ៊ីស្រាអែលភ្លាមៗ ប្រសិនបើមានការឈ្លានពានណាមួយពីខាងក្រៅកើតឡើង៕
ចែករំលែកព័តមាននេះ