ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ឃើញ​សាច់​កំប៉ុង «Halong Canfoco» មក​ដល់​ស្រុក​យើង ចូរ​ប្រុង​ប្រយ័ត្ន !

13 ម៉ោង មុន

ផ្សារ​ទំនើប​ជា​ច្រើន​នៅ​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូ​ជី​មិ​ញ បាន​ប្រមូល ហើយ​ដក​ចោល​ផលិតផល​សាច់​កំប៉ុង​យីហោ ” Halong Canfoco” ចេញពី​ធ្នើរ​នៅ​តាម​ហាង​របស់​ពួក​គេ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា គេ​រក​ឃើញ​សាច់​ជ្រូក​មាន​ជំងឺ…

ផ្សារ​ទំនើប​ជា​ច្រើន​នៅ​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូ​ជី​មិ​ញ បាន​ប្រមូល ហើយ​ដក​ចោល​ផលិតផល​សាច់​កំប៉ុង​យីហោ ” Halong Canfoco” ចេញពី​ធ្នើរ​នៅ​តាម​ហាង​របស់​ពួក​គេ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា គេ​រក​ឃើញ​សាច់​ជ្រូក​មាន​ជំងឺ ដែល​គេ​យក​មក​ច្នៃ​ធ្វើ​គ្រឿង​កំប៉ុង​ទាំងនេះ ។

សារព័ត៌មាន VN Express បាន​ឲ្យ​ដឹង​ថា សាច់​ដែល​គេ​យក​មក​ច្នៃ​ធ្វើ​គ្រឿង​កំប៉ុង យីហោ​នេះ ត្រូវ​គេ​អះអាង​ថា រក​ឃើញ​មេរោគ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​។

ប្រភព​ដដែល​បាន​អះអាង​ថា ប្រជាជន​វៀតណាម​បាន​កំពុង​តែ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌មាន​អំពី​ការ​រក​ឃើញ​សាច់​ជ្រូក​ដែល​មាន​ជំងឺ​ជិត ១៣០ តោន​នៅ​ក្នុង​ឃ្លាំង​របស់ ក្រុមហ៊ុន Halong Canfoco​។

ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នេះ អាជ្ញាធរ​វៀតណាម​បាន​ចាប់ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់​៩ នាក់ ពី​បទ​លក់​សាច់​ជ្រូក​ដែល​មាន​ជំងឺ​ទៅ​អោយ​ក្រុមហ៊ុន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ