ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វេណេស៊ុយអេឡា បើកទំព័រការទូតថ្មីជាមួយអឺរ៉ុប ក្រោយអាម៉េរិកចាប់ខ្លួនលោក ម៉ាឌូរ៉ូ

1 នាទី មុន

ទីក្រុងការ៉ាកាស៖ ប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានបើកកិច្ចពិភាក្សាដាច់ដោយឡែកមួយជាមួយក្រុមអ្នកការទូតមកពីសហភាពអឺរ៉ុប ប្រទេសស្វីស និងចក្រភពអង់គ្លេស ដើម្បីស្ដារ និងពង្រឹងទំនាក់ទំនងទ្វេភាគីឡើងវិញ។…

ទីក្រុងការ៉ាកាស៖ ប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានបើកកិច្ចពិភាក្សាដាច់ដោយឡែកមួយជាមួយក្រុមអ្នកការទូតមកពីសហភាពអឺរ៉ុប ប្រទេសស្វីស និងចក្រភពអង់គ្លេស ដើម្បីស្ដារ និងពង្រឹងទំនាក់ទំនងទ្វេភាគីឡើងវិញ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី១២ ខែមករានេះ។

រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា បានបញ្ជាក់ថា ជំនួបនេះធ្វើឡើងក្នុងគោលបំណងបង្កើត «របៀបវារៈថ្មី» ដែលផ្អែកលើការគោរព និងសមភាពរវាងរដ្ឋនិងរដ្ឋ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងសងខាង។

កិច្ចពិភាក្សាការទូតដ៏សំខាន់នេះ កើតឡើងចំពេលដែលវេណេស៊ុយអេឡាកំពុងស្ថិតក្នុងរបត់នយោបាយដ៏ស្រួចស្រាល់ បន្ទាប់ពីព្រឹត្តិការណ៍កាលពីថ្ងៃទី ៣ ខែមករា ដែលនៅពេលនោះ ប្រធានាធិបតី លោក ម៉ាឌូរ៉ូ និងភរិយា ត្រូវបានកងកម្លាំងសហរដ្ឋអាម៉េរិកចាប់ខ្លួនទាំងបង្ខំ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។ ចំណាត់ការរបស់លោកស្រី Rodriguez នាពេលនេះ ត្រូវបានគេមើលឃើញថា ជាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងការ៉ាកាស ក្នុងការស្វែងរកការគាំទ្រ និងការទទួលស្គាល់ពីបណ្ដាប្រទេសមហាអំណាចនៅអឺរ៉ុប ខណៈដែលទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកកំពុងធ្លាក់ចុះដល់ចំណុចសូន្យ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ