ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេច​ពី​ដីកាចាប់ខ្លួន​៧​ឆ្នាំ​ អស់​ជំរើស​​បុរស​​ម្នាក់​ធ្វើ​រឿង​ស្មាន​មិន​ដល់​ក្នុងផ្ទះ​សំណាក់

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​យក​ក្រណាត់​មក​ចង​ភ្ជាប់​.​ក​.​ជាមួយនឹង​ចំរឹង​បង្អួច​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​កន្លែង ក្បែរ​រង្វង់​មូល​កណ្តាល​ក្រុង​ស្ទឹង​ត្រែង ក្រោយ​ពី​អស់ជំរើស​ក្នុង​ការ​គេចខ្លួន ដោយសារ​តែ​ដីកា​តុលាការ​តាម​លង​ជា​និច្ច​។ ហេតុការណ៍​នេះ មិន​បាន​ភ្ញាក់ផ្អើល​ឈូឆរ​ដល់​មនុស្ស​ម្នា​ឡើយ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល…

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​យក​ក្រណាត់​មក​ចង​ភ្ជាប់​.​ក​.​ជាមួយនឹង​ចំរឹង​បង្អួច​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​កន្លែង ក្បែរ​រង្វង់​មូល​កណ្តាល​ក្រុង​ស្ទឹង​ត្រែង ក្រោយ​ពី​អស់ជំរើស​ក្នុង​ការ​គេចខ្លួន ដោយសារ​តែ​ដីកា​តុលាការ​តាម​លង​ជា​និច្ច​។ ហេតុការណ៍​នេះ មិន​បាន​ភ្ញាក់ផ្អើល​ឈូឆរ​ដល់​មនុស្ស​ម្នា​ឡើយ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល នា​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ ព្រោះតែ​ម្ចាស់ផ្ទះ​សំណាក់ រួម​ទាំង​សមត្ថកិច្ច បាន​ចុះ​ពិនិត្យ​លក្ខណៈ​​ស្ងៀមស្ងាត់ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ យោង​តាម​ឯកសារ​សមត្ថកិច្ច​ពី​ខេត្តរតនៈគិរី បាន​បង្ហាញ​ឲ្យ​ដឹង​ថា បុរស​ដែល​បាន​បញ្ចប់ជីវិត​ខ្លួនឯង​ខាងលើ​នេះ​មានឈ្មោះ មៀង សឹម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​ធ្វើ​ចំការ មានស្រុក​កំណើត​នៅ​ភូមិ​លុង​ឃុ​ង ឃុំ​លុង​ឃុ​ង ស្រុក​បរ​កែវ ខេត្ត​រតនៈគិរី មាន​ឪពុក​ឈ្មោះ រី​វ មៀង និង​ម្តាយ​ឈ្មោះ សួង អាំ និង​មាន​ប្រពន្ធ​ឈ្មោះ កា មានកូន​២​នាក់​រស់នៅ​ក្នុង​បន្ទុក​ផង​ដែរ ។

តាម​ឯកសារ​របស់​សមត្ថកិច្ច​ដដែល​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា បុរស​រូប​នេះ​បាន​រត់គេច​ខ្លួន​ពី​ខេត្តរតនៈ​គិរី ខណៈ​ពេល​ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន ដោយ​មាន​ដីកា​បង្គាប់​ចេញពី​លោក សួ​ស ឡា ចៅក្រម​ស៊ើបសួរ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនៈគិរី​។ ហើយ​បុរស​រូប​នេះ​ត្រូវ​បាន​តុលា​ការ​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ ពី​បទ​.​ឃា​.​ត​.​ក​.​ម្ម​.​គិត​ទុកជា​មុន ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​លុង​ឃុ​ង ឃុំ​លុង​ឃុ​ង ស្រុក​បរ​កែវ ខេត្តរតនៈគិរី កាលពី​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៤ ។ ហើយ​បទល្មើស​នេះ​ដែល​មាន​ចែង តាម​បញ្ញត្តិ​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ ជា​បទល្មើស​ឧក្រិដ្ឋ ដែល​ត្រូវ​ដាក់​ពន្ធនាគា ពី​១០ ទៅ​១៥​ឆ្នាំ ។

បើ​តាម​ប្រភព​ពី​សាច់ញាតិ​បានឱ្យ​ដឹង​ថា បុរស​ខាងលើ​នេះ គឺ​ជាប់​ពាក់ព័ន្ធ​ដីកាចាប់ខ្លួន​ពី​តុលា​ការ ដោយសារ​តែ​ផ្តាច់ជីវិត​ប្រពន្ធ​កាលពី​៧​ឆ្នាំ​មុន​នៅ​ភូមិ​-​ឃុំ​ខាងលើ​។ បុរស​រូប​នេះ​ក្រោយ​ពេល​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​រួច ក៏​បាន​រត់គេច​ខ្លួន​រហូត​មក​ដល់​ពេល​នេះ លុះពេល​​សមត្ថកិច្ច​រក​ឃើញ គឺក្រោយពេល​​​បុរស​រូប​នេះ​បាន​​បញ្ចប់ជីវិត​ខ្លួនឯង​ក្នុង​បន្ទប់​ផ្ទះសំណាក់​ក្បែ​រង្វង់​មូល ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​ បាត់​ទៅហើយ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ​ដដែលនោះ កាលពី​វេលា​ម៉ោង​៦​ល្ងាច ម្ចាស់ផ្ទះ​សំណាក់ ក៏​បាន​និមន្ត​ព្រះសង្ឃ​មក​ធ្វើ​កិច្ច​បញ្ចៀស​គ្រោះ ដើម្បី​យក​សព​ចេញពីផ្ទះ​សំណាក់​មក​ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ