ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​​​ចិន​ និង​វៀតណាម​១៥​​​នាក់​វិជ្ជ​មាន​កូ​វី​ដ​១៩ ​នៃ​ព្រឹត្តិ​ការណ៍​​សហ​គមន៍ ២០​កុ​ម្ភៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​បន្ត​រក​ឃើញ​ជនជាតិ​ចិន​ និង​វៀតណាម​សរុប​ចំនួន ១៥ នាក់​ផ្សេង​ទៀត​​វិជ្ជមាន​កូ​វី​ដ ១៩ ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍ ២០​កុ​ម្ភៈ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​បន្ត​រក​ឃើញ​ជនជាតិ​ចិន​ និង​វៀតណាម​សរុប​ចំនួន ១៥ នាក់​ផ្សេង​ទៀត​​វិជ្ជមាន​កូ​វី​ដ ១៩ ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍ ២០​កុ​ម្ភៈ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍​លើក​ទី ៣ បាន​កើនឡើង​ប្រមាណ ៤៣ នាក់​។

យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ថ្ងៃ​ទី ២១ ខែ​កុ​ម្ភៈ បាន​ឲ្យ​ដឹង​បន្ថែម​ថា ករណី​​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ ១៩ សរុប គឺ​មាន​ចំនួន១៧​នាក់​បន្ថែម​ទៀត ដែល​ក្នុង​នោះ​១៥​នាក់​ពាក់ព័ន្ធ​សហគមន៍​២០​កុម្ភៈ (​មាន​ជនជាតិ​ចិន​ចំនួន១៤​នាក់ និង​វៀតណាម១នាក់​) ចំនួន​១​នាក់​ជា​​អ្នកដំណើរ​ពី​បរទេស និង​១​នាក់​ទៀត​ជា​ពលករ​មក​ពី​ថៃ ដែល​នាំ​ឲ្យ​ករណី​កូ​វី​ដ​១៩​សរុប​នៅ​កម្ពុជា ​គិត​ត្រឹម​ថ្ងៃនេះ ។

សម្រាប់​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២០ កុ​ម្ភៈ ក្រសួង​ក៏​បាន​បញ្ជាក់​ថា ១៥ ករណី​វិជ្ជមាន​កូ​វី​ដ ១៩ ដែល​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ គឺ​មាន​ស្ត្រីជន​ជាតិចិន​ចំនួន ១១​នាក់ បុរស​ចិន​ចំនួន ៣​នាក់ និង​ស្ត្រី​វៀតណាម​១​នាក់​។ ដែល​មក​ដល់​ពេល​នេះ​អ្នកជំងឺ​ចំនួន ១៣​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​៣​នាក់​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ថា នៅ​ថ្ងៃនេះ​ក្រៅពី​ការ​រក​ឃើញ​មានការ​ឆ្លង​ជំងឺ​កូ​វីដ​​១៩​ថ្មី​ចំនួន​១៧​នាក់ ក៏​មាន​អ្នកជំងឺ ៣ នាក់​បាន​ព្យាបាល​ជា​សះស្បើយ​ផង​ដែរ ក្នុង​នោះ​២​នាក់​ជា​អ្នកដំណើរ​ និង​១​នាក់​ជា​ពលករ​មក​ពី​ប្រទេស​ថៃ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ