ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​១០០​នាក់​​ផ្ទេរ​ទៅ​ភ្នំ​ក្រ​វ៉ា​ញ​និង​ត្រពាំង​ថ្លុង

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​ ៖​ ទណ្ឌិត​ចំនូ​ន​១០០​នាក់​ត្រូវ​បាន​បញ្ជូន​ចេញពី​ពន្ធនាគារ​ខេត្តកណ្តាល​ទៅ​កាន់​មណ្ឌល​កែប្រែ​ទី​៣​ត្រពាំងថ្លុង ខេត្ត​ត្បូងឃ្មុំ​ នា​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០២១​នេះ ដើម្បី​មានឱកាស​ធ្វើការ​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ​និង​ស្តារ​និ​តិ​សម្បទារ​។ ការ​បញ្ជូន​ទណ្ឌិត​នេះ​ជា​លើក​ទី​២​ ដែល​កាលពី​លើក​ទី​១​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨…

ខេត្តកណ្តាល​ ៖​ ទណ្ឌិត​ចំនូ​ន​១០០​នាក់​ត្រូវ​បាន​បញ្ជូន​ចេញពី​ពន្ធនាគារ​ខេត្តកណ្តាល​ទៅ​កាន់​មណ្ឌល​កែប្រែ​ទី​៣​ត្រពាំងថ្លុង ខេត្ត​ត្បូងឃ្មុំ​ នា​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០២១​នេះ ដើម្បី​មានឱកាស​ធ្វើការ​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ​និង​ស្តារ​និ​តិ​សម្បទារ​។

ការ​បញ្ជូន​ទណ្ឌិត​នេះ​ជា​លើក​ទី​២​ ដែល​កាលពី​លើក​ទី​១​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែ​កុ​ម្ភៈ ពន្ធនាគារ​ខេត្តកណ្តាល ​បាន​បញ្ជូន​ទណ្ឌិត​ចំនួន​១០០​នាក់​ផង​ដែរ​ ទៅ​កាន់​មណ្ឌល​កែប្រែ​ភ្នំ​ក្រ​វ៉ា​ញ ខេត្តពោធិ៍​សាត់​។

ឧត្តម​អគានុរក្ស​ថ្នាក់​លេខ​២​ លោក ចាត ស៊ី​នាង ​ប្រធាន​ពន្ធនាគា​ខេត្តកណ្តាល បាន​ប្រាប់​អោយ​ដឹង​ថា ​ការ​បញ្ជូន​ទណ្ឌិត​ចេញពី​ពន្ធនាគារ​ខេត្តកណ្តាល​ទាំង​ពី​រលើក​ទៅ​កាន់​មណ្ឌល​កែប្រែ​ភ្នំ​ក្រ​វ៉ា​ញ និង​ត្រពាំង​ផ្លុ​ង​នេះ​ ដោយសារ​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​មាន​ទីតាំង​តូច​ចង្អៀត ​ពិសេស​ចង់អោយ​ជន​មានទោស​ទាំងនោះ​ មានឱកាស​ធ្វើការ​បណ្តុះបណ្តាល​វិជ្ជា​ជិ​វះ និង​ស្តារ​នីតិសម្បទារ​ឡើង​វិញ ។​ ម្យ៉ាងទៀត​ពន្ធនាគារ​ ខេត្ត​កណ្តាល​មិនមែន​ជា​មណ្ឌល​កែប្រែ​និ​តិ​សម្បទារ​ផង​។

លោក​វរសេនីយឯក ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បានអោយ​ដឹង​ដែរ​ថា ទណ្ឌិត​ចំនួន​១០០​នាក់​បញ្ជូន​ទៅ​កាន់​មណ្ឌល​កែប្រែ​ត្រពាំង​ផ្លុ​ង​នេះ​ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​រៀបចំ​កំលាំង​និង​មធ្យោបាយ​ការពារ​សុ​វត្តិភាព និង​ដឹក​ជញ្ជូន​ទណ្ឌិត​ចាប់ពី​ចំណុច​មុខ​ពន្ធនាគារ​ខេត្ត​និង​តាម​ដងផ្លូវ​ផង​ដែរ។

​កងកម្លាំង​ត្រូវ​ការពារ​សុ​វត្តិភាព​ជូន​ទណ្ឌិត​មាន​កងកម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កងកម្លាំង​ការពារ​របស់​ពន្ធនាគារ​ខេត្តកណ្តាល​ដឹកនាំ​ដោយ​ឧត្តម​អគារ​នុ​រក្ស​ថ្នាក់​លេខ​២​លោក មាន ថា​វរិ​ន ប្រធាន​នាយកដ្ឋាន​សន្តិសុខ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​និង​លោក​ឧត្តម​សេនីយ៍ត្រី រឿ​ន ណា​រ៉ា ស្នងការ​រង​ទទួល​ផែន​កណ្តាល​យុ​ត្តិ​ធ​ម៏​នៃ​ស្នងការ​ដ្ខា​ន​នគរបាល​ខេត្តកណ្តាល​។​

អត្ថបទសរសេរ ដោយ