ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ងកា.ប់ប្អូនថ្លៃមិនបាន បែរ​ជា​​លើក​ដៃ​ប្រល័យជីវិត​ប្អូនបង្កើត​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ព្រះ​នេត្រ​ព្រះ ឃាត់ខ្លួន​​ បន្ទាប់ពី​យក​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​ប្អូនស្រី​បង្កើត​របស់​ខ្លួន បណ្តាល​ឲ្យ​រង​របួសធ្ងន់ ​ក្រោយ​មក​​ក៏​បាន​ស្លា.ប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ​ហេតុការណ៍​​ខាងលើនេះ​បាន​បង្ក​​​ឱ្យមាន​ការ​​ភ្ញាក់ផ្អើល​កើតឡើង​​កាលពី​​វេលា​ម៉ោង៦​និ​ង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែកុម្ភៈ​…

ខេត្តបន្ទាយមានជ័យ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ព្រះ​នេត្រ​ព្រះ ឃាត់ខ្លួន​​ បន្ទាប់ពី​យក​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​ប្អូនស្រី​បង្កើត​របស់​ខ្លួន បណ្តាល​ឲ្យ​រង​របួសធ្ងន់ ​ក្រោយ​មក​​ក៏​បាន​ស្លា.ប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

​ហេតុការណ៍​​ខាងលើនេះ​បាន​បង្ក​​​ឱ្យមាន​ការ​​ភ្ញាក់ផ្អើល​កើតឡើង​​កាលពី​​វេលា​ម៉ោង៦​និ​ង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅ​ភូមិ​គោក​ធំ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក​​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា​ ​ជន​ដៃដល់​​ជា​បង​បង្កើត​ឈ្មោះ យ៉ុ​ន យ៉ា​ន ភេទ​ប្រុស អាយុ​51​ឆ្នាំ រស់​​នៅ​ភូមិ​គោក​ធំ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ​។ ​ចំណែក​ជន​រង​គ្រោះជា​ប្អូនបង្កើត​​ឈ្មោះ​យ៉ុ​ន យ៉េន ភេទ​ស្រី អាយុ​39​ឆ្នាំ រស់នៅ​ផ្ទះ​ជាមួយ​គ្នា ។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​ ​ក្រោយ​ពី​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន បញ្ជូន​មក​អធិការដ្ឋាន​នគ​គ​របាល​ស្រុក ដើម្បី​ធ្វើការ​សួរនាំ ។ ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ដៃដល់​បាន​សារភាព​ថា​ ខ្លួន​មាន​បំណង​កា.ប់​ទៅ​លើ​ឈ្មោះ ជឿ​យ អេស អាយុ​៤១​ឆ្នាំ ​ជា​ប្អូនថ្លៃ ​(​ប្តី​របស់​​ស្ត្រីរងគ្រោះ​​) ដោយ​សារ​ខឹង​នឹង​ឈ្មោះ​ជឿ​យ អេស ជា​ប្អូនថ្លៃ ដើរ​លេង​ច្រើន​ និង​បំផ្លាញ​ទ្រព្យសម្បតិ្ត ប្រាក់​​ក្នុងផ្ទះ​អស់​ជា​​ច្រើន ។

ជនសង្ស័យបាន​បន្ត​ថា ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែកុម្ភៈ​នេះ ​​ខ្លួន​មាន​បំណង​កាប់.​ឈ្មោះ​ជឿ​យ អេស តែ​ឈ្មោះ​អេស​នោះ នៅ​ក្នុង​បន្ទប់​មិន​ចេញ​ក្រៅ​ដោយ​ចាក់​គន្លឹះ​ជាប់ ​ស្រប​​ពេល​នោះ​​ខ្លួន​​ឃើញ​​ប្អូនស្រី​ដែល​តែងតែ​​ការពារ​​ប្តី ​បាន​ចេញពី​បន្ទប់ទឹក​នៅ​ក្នុងផ្ទះ ​ខ្លួន​​ក៏​មាន​ចេតនា​​យក​កាំបិត​ខ្វែវ​នោះ​កា.ប់​ទៅ​លើ​ស្ត្រី​​ជា​ប្អូន​​​នៅ​​មុខ​បន្ទប់ទឹក​ ​បណ្តាល​ឱ្យ​ត្រូវ​ក្បាល​ផ្នែក​ខាងស្តាំ និង​​ខ្នងដៃ​ឆ្វេង ​ព្រមទាំង​​ដាច់​​ម្រាម​ដៃ​ស្តាំ១ ​ដោយសារ​របួសធ្ងន់ធ្ងរពេក ​​ស្ត្រី​​រង​គ្រោះ​​ក៏បានបាត់បង់ជីវិត​​តាម​ផ្លូវ ​ពេល​ដឹកបញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី បាន​បញ្ជាក់​ថា​ ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​​កសាង​សំណុំរឿង បញ្ជូន​​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ