ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​មិន​ស្គាល់​​មុខ​ចូល​​ផ្តាច់ជីវិត​លោក​​យាយ​ម្នាក់​​ក្នុងផ្ទះ​លក់​ចាប់​ហួយ​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការណ៍​​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និ​ង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ ២០២១ នៅ​ចំណុច​​​ផ្ទះលក់ចាប់ហួយ​របស់​ឈ្មោះ លី វ​ណ្ណា…

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការណ៍​​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និ​ង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ ២០២១ នៅ​ចំណុច​​​ផ្ទះលក់ចាប់ហួយ​របស់​ឈ្មោះ លី វ​ណ្ណា ​ជា​កូន​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ទួល​សង្កែ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល មាន​ករណី​ឃា.ត.កម្ម​មួយ​ប្រព្រឹត្ត​ដោយ​ជន​មិន​ស្គាល់​​មុខ​បាន​ស.ម្លា.ប់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ រួច​ជន​ជា​ឃា.ត.ករ​បាន​គេចខ្លួន​បាត់ ។

ជន​រង​គ្រោះ​ឈ្មោះ ម៉េ​ង ហ៊ា​ង ភេទ​ស្រី អាយុ​៦២​ឆ្នាំ មុខរបរនៅផ្ទះ មាន​ទីលំនៅ​ៗ ភូមិ​ទួល​សង្កែ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល ។

ករណី​ខាងលើ​នេះ​ បើ​តាម​ការ​បំភ្លឺ​​ពី​ឈ្មោះ លី ផា​ន់​ណេ​ត ភេទ​ប្រុស និង​ឈ្មោះ លី គុយ​អេ​ង ភេទ​ស្រី ត្រូវជា​ចៅ​ប​ង្កើ​តរបស់​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​​កើ​ត​ហេតុ ពេល​ព្រឹក​ព្រលឹម​ថ្ងៃ​១៨ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ឪពុក​ម្ដាយ និង​បងប្រុស​របស់​ពួក​គេ បាន​ចេញ​ទៅ​រកស៊ី​ដឹក​ទំនិញ​ចាប់ហួយ​បាត់​អស់​ទៅ ចំណែក​ប្អូនប្រុស​ម្នាក់​ទៀត ក៏​ទៅ​រៀន​បាត់​ដែរ ។ នៅ​ក្នុងផ្ទះ​មាន​តែ​ពួក​គេ​ទាំង​២​នាក់ និងលោកយាយជា​​ជន​រង​គ្រោះតែ​ប៉ុណ្ណោះ ដោយ​​បើក​លក់​ចាប់ហួយ​ធម្មតា តែ​ឈ្មោះ លី គុយ​អេ​ង គឺ​សម្ងំ​នៅ​តែ​ក្នុង​បន្ទប់​ពុំ​បាន​ចេញ​ក្រៅ​ជួយ​លក់ដូរ​ទេ ព្រោះ​​​រូប​គេ​​មាន​អាកា​រៈ​ឈឺ​ចុក​ក្នុង​ពោះ ។

​តាម​ប្រភព​ដដែល​បានបន្ត​​​ថា លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៩​និ​ង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ឈ្មោះ លី ផា​ន់​ណេ​ត បាន​ទៅ​ធ្វើ​​ប្រវត្តិរូបនៅ​ផ្សារ​កោះធំ ហើ​យ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នៅ​វេលា​ម៉ោង​ប្រមាណ១០ព្រឹក​ ពេល​នោះ​គឺលោកយាយជា​​ជន​រង​គ្រោះ​នៅ​កំពុង​តែ​ហូប​បាយ​នៅ​លើ​គ្រែ​មុខ​ផ្ទះ ។ ភ្លាម​នោះ​ដែរ ​ឈ្មោះ លី ផា​ន់​ណេ​ត ក៏​បាន​ជិះ​ម៉ូតូ​យក​ប្រវត្តិរូប​ទៅ​ដាក់​ពាក្យ​ធ្វើ​ការ និង​ទៅ​យក​ប្អូនប្រុស​ដែល​ចេញពី​សាលារៀន​ផង​ដែរ ខណៈ​នៅ​ពេល​ដែល​ឈ្មោះ លី ផា​ន់​ណេ​ត ចេញ​ទៅ​បាន​បន្តិច ឈ្មោះ លី គុយ​អេ​ង ដែល​ដេក​នៅ​ក្នុង​បន្ទប់ បាន​ដាក់​កាស​ទូរ​សព្ទ័​សម្រាប់​ស្ដាប់​នៅ​រន្ធ​ត្រចៀក​សងខាង ដោយ​ស្ដាប់​ពុំ​សូវ​ឮ​សំឡេង​ខាងក្រៅ​ទេ ។

​តាម​ប្រភពដដែល​បាន​បន្ត​​ទៀត​ថា រហូត​នៅ​វេលា​ម៉ោង​ប្រហែល​១០​កន្លះ ឈ្មោះ លី គុយ​អេ​ង ដោយ​ស្ងាត់​សម្លេង​ជន​រង​គ្រោះ រូបគេ​ក៏​​ដើរ​​ចេញ​មក​មើ​ល ​ស្របពេល​គ្នា​នោះ​ដែរ ឈ្មោះ លី ផា​ន់​ណេ​ត ក៏​បាន​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ជាមួយ​ប្អូនប្រុស ហើ​យ​នាំ​គ្នា​ដើរ​​ចូល​ទៅ​ក្នុងផ្ទះ ស្រាប់តែ​បាន​​ឃើ​​ញ​លោកយាយជា​ជន​ង​គ្រោះ​ដេក​ដួល​នៅ​ក្នុងផ្ទះ រួច​ក៏​បាន​ស្រែ​កថា ​យាយ​ដួល​ៗ ទើ​ប​ឈ្មោះ លី គុយ​អេ​ង រត់​ទៅ​ដល់​ចូល​ទៅ​លើក​​ត្រកង​បី​​លោកយាយ ដែល​ដៃស្ដាំ​​របស់​លោក​យាយ​រងគ្រោះ​មាន​ស្នាម​មុត​ចេញ​ឈាម និង​ស្នាម​រលាត់ស្បែក​ត្រង់​ក និយាយ​ពុំ​រួច តែ​​លោក​យាយ​​នៅ​ដឹងខ្លួន និ​ង​បើ​ក​ភ្នែក លើកដៃ​បាន ចំណែក​ឈ្មោះ លី ផា​ន់​ណេ​ត បាន​តេទូរស័ព្ទ​ប្រាប់​ទៅ​អាណាព្យាបាល​ខ្លួន និង​ប្រាប់​បងប្អូន​អ្នក​ជិតខាង ឲ្យ​មក​ជួយ ​ដោយ​មិន​បានដឹង​ថា​អ្នក​ណា​វាយ​មក​លើ​​លោក​យាយ​របស់​ពួក​គេ​ទេ ។ ភ្លាម​ៗ​នោះ​ឈ្មោះ លី គុយ​អេ​ង និង​បងប្អូន​អ្នក​ជិតខាង បាន​ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ
មន្ទីរពេទ្យ​បង្អែក​ស្រុក​កោះធំដែរ​ ប៉ុន្តែជាអកុសល ​លោក​យាយជាជនរ​គ្រោះ​បាន​ស្លា.ប់​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាង​លើ​នេះ​ភ្លាម​ លោក​អ​ធិ​ការ​នគរបាល​ស្រុក​កោះធំ បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ ទៅ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កំពង់​កុង និង​ចុះ​ដល់​កន្លែង​កើត​ហេ​តុ ដើម្បី​ពិនិត្យ នឹង​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ជា​ឃាតករ ។ តាម​ការ​ពិនិត្យ​សព​ជន​រង​គ្រោះ រកឃើញ​មាន​ស្លាកស្នាម ហើម​ជាំ​លើ.ក ក្រោម​ថ្គាម​ខាងស្ដាំ ហើ​ម​ជាំ​.ក​ខាងស្ដាំ ​លើ​​ឆ្អឹងដងកាំបិត និង​ស្នាម​មុត​ដាច់​លើ​​ម្រាមដៃ និង​ខ្នងដៃ​ខាងស្ដាំ ។

ក្រៅពី​ស្លាកស្នាម​ទាំង​​នេះ ពុំ​មាន​ស្លាកស្នាម​អ្វី​ផ្សេង​ទៀត​ឡើ​យ ដូចនេះ​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច គឺ​​លោកយាយ​​រង​គ្រោះ​ស្លា.ប់​ដោយ​សារ​រង​បួស​យ៉ាង​ធ្ងន់ធ្ងរ អាច​ជា​អំពើ ឃា.ត.កម្ម ។ ​ក្រោយពីពិនិត្យ​រួច សព​​លោកយាយរងគ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ​ដើម្បីយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ