ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួង ៖ អ្នក​ទៅ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ មាន​ជាង​៤​ពាន់​នាក់ ខណៈ​អ្នក​ចាក់​រួច​មាន​ជិត​៤​ពាន់​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា គិត​មក​ត្រឹម ថ្ងៃ​ទី​១៨​កុម្ភៈ ឆ្នាំ​២០២១ មាន​អ្នក​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ជាង​៤​ពាន់​នាក់ ខណៈ​អ្នក​បាន​ចាក់​រួច មាន​ចំនួន​ជិត​៤​ពាន់​នាក់…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា គិត​មក​ត្រឹម ថ្ងៃ​ទី​១៨​កុម្ភៈ ឆ្នាំ​២០២១ មាន​អ្នក​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ជាង​៤​ពាន់​នាក់ ខណៈ​អ្នក​បាន​ចាក់​រួច មាន​ចំនួន​ជិត​៤​ពាន់​នាក់ ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១​ថា គិត​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ចំនួន​អ្នក​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ជា​ជំនួយ​របស់​ប្រទេស​ចិន ( Sinopharm)​អ្នក​មក​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ សរុប​ចំនួន​៤៦៦៩​នាក់ (​ស្រី​១៧២២​នាក់​)​។

អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ចំនួន​៣៨០៣​នាក់​(​ស្រី​១២៥៩​នាក់​) អ្នក​ដែល​នៅ​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់​មាន ៨៦៦​នាក់​(​ស្រី​៤៦៣​នាក់​) ។

សូម​ជម្រាប​ថា កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ គិត​ត្រឹម​ថ្ងៃ​ទី​១៩ កុម្ភៈ មាន​ចំនួន​៤៨៤​នាក់ និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៤៧០​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​១៤​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ