ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man UTD និង Spurs សង្ឃឹម​ខ្ពស់​ក្រោយ​ជោគជ័យ​ខ្លាំង​នៅ​ជើង​ទី​១

3 ឆ្នាំ មុន

អន្តរជាតិ ៖ ក្រុម​តំណាង​អង់គ្លេស​ទាំង​២​គឺ Manchester United និង Tottenham Hotspur មាន​ភាគរយ​ខ្ពស់​ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត​ពានរង្វាន់ Europa…

អន្តរជាតិ ៖ ក្រុម​តំណាង​អង់គ្លេស​ទាំង​២​គឺ Manchester United និង Tottenham Hotspur មាន​ភាគរយ​ខ្ពស់​ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត​ពានរង្វាន់ Europa League បន្ទាប់​ពី​យកឈ្នះ​ក្រៅ​ដី​ច្រើន​គ្រាប់​ដូច​គ្នាសម្រាប់​ជើង​ទី​១ វគ្គ​៣២​ក្រុម​ចុង​ក្រោយ​។

Man UTD បំបាក់​ក្រុម​តំណាង​អេ​ស្ប៉ា​ញ Real Sociedad ដោយ​លទ្ធផល ៤-០ ដែល​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ទីក្រុង Turin ប្រទេស​អ៊ី​តា​លី បន្ទាប់​ពី​មានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ដោយសារ​កូ​វី​ដ​១៩​រវាង​ប្រទេស​អេ​ស្ប៉ា​ញ​-​អង់គ្លេស​។

មិន​ខុស​ពី​១​គូ​ខាងលើ ជំនួប​ដែល Tottenham Hotspur លុត​ក្រុម​តំណាង​អូ​ទ្រី​ស Wolfsberger ដោយ​លទ្ធផល ៤-១ ក៏​ត្រូវ​លេង​នៅ​ទីក្រុង Budapest ប្រទេស​ហុង​គ្រី​។

សូមបញ្ជាក់ថា ការ​ប្រកួត​ជើង​ទី​២ វគ្គ​៣២​ក្រុម​ចុង​ក្រោយ Europa League នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី ២៤-២៥ ខែ​កុ​ម្ភះ ឆ្នាំ ២០២១ ឆាប់​ៗ​ខាង​មុខ​នេះ​៕

https://www.youtube.com/watch?v=44d50Kgu3gA
https://www.youtube.com/watch?v=IuuOf3cIKNg

លទ្ធផលសរុបការប្រកួតជើងទី១ ៖