ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ថា រក​ឃើញ​អ្នក​កើត​កូ​វី​ដ​១៩ ថ្មី​ម្នាក់​ទៀត​ហើយ​មក​ពី​ក្រៅប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ម្នាក់ ខណៈ​អ្នកជា​សះស្បើយ​មិន​មាន​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ម្នាក់ ខណៈ​អ្នកជា​សះស្បើយ​មិន​មាន​ឡើយ ។

ក្រសួង​បាន​បញ្ជាក់​ថា អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​នេះ គឺជា​ស្ត្រីជន​ជាតិចិន អាយុ​២៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អា​រ៉ាប់​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ ។

លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​នៃ​ក្រសួងសុខាភិបាល គឺ​វិជ្ជមាន​វីរុស​កូដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ មជ្ឈមណ្ឌល​ជាតិ​កម្ចាត់រោគ​របេង និង​ហង់​សិន រាជធានី​ភ្នំពេញ ។

គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន ៤៨៤​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ៤៧០​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ១៤​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ