ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​១២​នាក់ ឆ្លង​ដែន​ពី​ឡាវ ចូល​ខេត្តស្ទឹងត្រែង ក៏​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​ដូច​គ្នា

4 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ា​ន់ ឌី មេ​បញ្ជា​រការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១…

ខេត្តស្ទឹងត្រែង ៖ លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ា​ន់ ឌី មេ​បញ្ជា​រការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០
២១ បាន​ចុះ​ត្រួតពិនិត្យ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ស្ថិត​នៅផ្ទះ​សំណាក់​មួយ​កន្លែង ក្នុង​សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង ។

លោក​ឧត្តមសេនីយ៍ត្រី មេ​បញ្ជា​រការ បាន​ឲ្យ​ដឹង​ថា ក្នុងផ្ទះ​សំណាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ពេល​នេះ មាន​មនុស្ស​ចំនួន​១២​នាក់
ក្នុង នោះ​មាន​ស្ដ្រី​៤​នាក់ (​ក្មេង​ស្រី​១​នាក់​) និង​បុរស​៨​នាក់​(​ក្មេង​ប្រុស​១​នាក់​) ។

លោក​បាន​បន្ថែម​ទៀត​ថា ចំណុច​សំខាន់​ដែល​ត្រូវ​ពង្រឹង​បន្ថែម រួម​មានការ​ដាក់​ក​ម្លាំ​សមត្ថកិច្ច​ប្រចាំការ​តាម​គោលដៅ និង​យាមកាម​ឲ្យ​បាន​តឹង​រឹង នឹង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​គ្រប់​១៤​ថ្ងៃ តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ចំពោះ​ប្រជាពលរដ្ឋ និង​ពលករ​ចំណាក់ស្រុក​ដែល​វិល​ត្រឡប់​ចូល​ម​កម្ពុជា​វិញ ។

អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ​នោះ គឺជា​អ្នក​ឆ្លង​ដែន​មក​ពី​ប្រទេស​ឡាវ តាម​ច្រក​ត្រពាំង​គ្រៀល ព្រំដែន កម្ពុជា​-​ឡាវ ហើយ​ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ នាំ​យក​មក​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន​១៤​ថ្ងៃ ដើម្បី​យក​សំណាក​ទៅ​ពិនិត្យ និង​ទប់ស្កាត់ ក៏​ដូច​ជា ការពារ និង​ជៀស​ផុត​ពី​ជំងឺ កូ​វី​ដ​-១៩ ។

គួរ​បញ្ជាក់​ថា ខេត្តស្ទឹងត្រែង គិត​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ មិន​ទាន់​មាន​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ នៅឡើយ​ទេ ។ ដូច្នេះ​យើង​ត្រូវ​ស្ដាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ និង​ជៀស​ផុត​ពី​ជំងឺ​កូ​វី​ដ​-១៩ ៕ ដោយ​៖​រ៉ូ សាលី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ