ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​៨​នាក់​ឆ្លង​ដែន​ពី​ថៃ​ចូល​មក​ខេត្តកោះកុង ត្រូវ​ឃាត់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក

3 ឆ្នាំ មុន

ខេត្តកោះកុង ៖ នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋខ្មែរ ​ឆ្លង​ដែន​ពី​ប្រទេស​ថៃ សំដៅ​ចូល​មក​កាន់​ទីរួមខេត្ត​កោះកុង ចំនួន​៨ នាក់…

ខេត្តកោះកុង ៖ នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋខ្មែរ ​ឆ្លង​ដែន​ពី​ប្រទេស​ថៃ សំដៅ​ចូល​មក​កាន់​ទីរួមខេត្ត​កោះកុង ចំនួន​៨ នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​៣​នាក់ និង​ប្រុស​ចំនួន ៥​នាក់ រួម​នឹង​ក្មេង​ម្នាក់ ត្រូវបានឃាត់នាំយកមកធ្វើ​ច​ត្តា​ឡី​ស័ក ១៤ថ្ងៃ ។

តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច នៅ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង បានអោយ​ដឹង​ថា ពលករ​ទាំង​៨​នាក់​ខាងលើ បាន​ឆ្លង​ដែន​ពី​ប្រទេស​ថៃ សំដៅ​ចូល​មក​កាន់​ទីរួមខេត្ត​កោះកុង មាន​ចំនួន​២​ក្រុម​ផ្សេង​គ្នា ក្រុម​ទី​១ មាន​គ្នា​៧​នាក់ (​ស្រី​២​នាក់ ប្រុស​៥​នាក់ ក្មេង​ម្នាក់​) បាន​ឆ្លង​ដែន​ចូល​មក​ដោយ​រូបភាព​ដើរ​តាម​ផ្លូវគោក​កាត់​ព្រៃ មាន​ចម្ងាយ​ប្រមាណ​ជា​៣០០​ម៉ែត្រ ពី​ច្រក​ទ្វារ ហើយ​ត្រូវ​សមត្ថកិច្ច​យើង​ល្បាត​ឃើញ និង​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង ៤​និង​៣០ នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៨​កុម្ភៈ ឆ្នាំ​២០២១​នេះ ។

ចំណែក​មួយទៀត គឺ​ស្ត្រី​ម្នាក់​គាត់​បាន​ចូល​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ដោយ​ប្រើ​ប៉ា​ស្ព័​រ​ឆ្លង​ដែន និង​មាន​សំបុត្រ​បញ្ជាក់​សុខភាព​របស់​មន្ទីរពេទ្យ​ថៃ ជាប់​មក​ជាមួយ​ត្រឹមត្រូវ ។ គាត់​មានឈ្មោះ វី នាង ភេទ​ស្រី អាយុ​៥០​ឆ្នាំ ។ ហើយ​ពេល​នេះ សមត្ថកិច្ច ចម្រុះ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម បាន​បញ្ជូន​ពួក​គាត់ មក​កាន់​ទីតាំង​ធ្វើ​ច​ត្តា​ឡឺ​ស័ក នៅ​ក្នុង​ខេត្ត តាម​គោល​ការ​ណែន​របស់​ក្រសួងសុខាភិបាល​រួចរាល់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ