ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់ ដើម្បី​គ្រួសារ សន្តិសុខ​ម្នាក់​ស៊ូទ្រាំ​ការងារ​រហូត​ដល់​អស់កម្លាំង​លង់លក់​គ្មាន​ថ្ងៃ​វិល​វិញ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​យាម​ផ្សារ​ម្នាក់ ត្រូវ​បាន​សន្តិសុខ​ដូច​គ្នា ប្រទះ​ឃើញ​ដេក​ស្លា​.​ប់​នៅ​លើ​កៅអី បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្សារ…

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​យាម​ផ្សារ​ម្នាក់ ត្រូវ​បាន​សន្តិសុខ​ដូច​គ្នា ប្រទះ​ឃើញ​ដេក​ស្លា​.​ប់​នៅ​លើ​កៅអី បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្សារ YT ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​មានឈ្មោះ ស្រី ឡុ​ង អាយុ​៥៥​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​របស់​ក្រុមហ៊ុន KPS មានស្រុក​កំណើត ភូមិ​ក្តី​តា​កុយ ឃុំ​វាល​ស្បូវ ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​ជួល ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

ជុំវិញ​ហេតុការណ៍​ខាងលើ​នេះ តាម​ការ​រៀប​រ៉ាប់​របស់​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ហៀ​ង ស៊ី​នី​ន អាយុ​៥៣​ឆ្នាំ អោយ​ដឹង​ថា ប្តី​របស់​នាង​បាន​ចូល​បម្រើ​ការងារ​ជា​សន្តិសុខ នៅ​ក្រុមហ៊ុន​សន្តិសុខ KPS ទើបតែ​បាន​៣​ខែ​ប៉ុណ្ណោះ ។ ក្រោយមក​ក្រុមហ៊ុន​បាន​ចាត់តាំង​ប្តី​ខ្លួន​អោយទៅ​យាម​នៅ​ផ្សារ YT ខាងលើ​តាំងពី​ថ្ងៃ​ទី​១៤ កុម្ភៈ មក​ម្លេះ ។

ស្ត្រី​ដដែល​បន្ត​ថា ដោយ​តាំងពី​ថ្ងៃ​ទី​១៤ មិនឃើញ​បុរស​ជា​ប្តី​ត្រឡប់​ទៅ​ផ្ទះ​សោះ នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ នាង​ក៏​តាម​ទៅ​រក​ដល់​ផ្សារ YT ហើយ​ក៏​បាន​ជួប តែ​ត្រូវ​ប្តី​ប្រាប់​ថា មូលហេតុ​ដែល​មិន​បាន​ទៅ​ផ្ទះ គឺ​មិនសូវ​ស្រួលខ្លួន ណាមួយ​នៅ​តែ​មួយ​ថ្ងៃ​ទៀត​ទេ ខាង​ក្រុមហ៊ុន គេ​ផ្លាស់​អ្នក​ថ្មី អោយ​យាម​ជំនួស​វិញ​ហើយ នឹង​បាន​ទៅ​ផ្ទះ ។ ឮ​ដូច្នោះ ស្ត្រី​ជា​ប្រពន្ធ​ក៏​ត្រឡប់​ទៅ​វិញ តាម​ការ​ប្រាប់​របស់​ប្តី លុះ​ព្រឹកស្អែក​ឡើង ស្រាប់តែ​មាន​គេ​ទូរស័ព្ទ ប្រាប់​ថា ប្តី​គាត់​ត្រូវ​ស្លា​.​ប់​ហើយ ។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ មាន​ជំងឺលើសឈាម​មក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ ហើយ​មុន​ពេល​ស្លា​.​ប់ រូបគេ​បាន​លេបថ្នាំ ADIPIN (​ថ្នាំ​លើសឈាម​) អស់​១​គ្រាប់​ក្នុង​ចំនួន​១​បន្ទះ ដែល​មាន​១០​គ្រាប់ ។

ដោយឡែក បើ​តាម​សម្តី​បុរស​ម្នាក់​ឈ្មោះ លី ថៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​សន្តិសុខ​យាម​នៅ​ផ្សារ​ខាងលើ​ដូច​គ្នា បាន​ប្រាប់​អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៧ គេ​ស​ង្គេ​ត​ឃើញ​ជន​រង​គ្រោះ អង្គុយ​យាម​ធម្មតា​តែ​ម្នាក់ឯង នៅ​មុខ​ផ្សារ បន្ទាប់​មក​ខ្លួន ក៏​ចូល​ទៅ​ដេក​នៅ​ខាងក្រោយ​ផ្សារ ។ លុះ​វេលា​ម៉ោង​៥​ទាប​ភ្លឺ ថ្ងៃ​ទី​១៨ ឈ្មោះ​លី ថែ ក៏​បាន​ក្រោក ហើយ​ឃើញ​ជន​រង​គ្រោះ ដែល​យាម​នៅ​មុខ​ផ្សារ​ពេញ​មួយ​យប់ បាន​ដើរទៅ​ខាងក្រោយ​វិញ​ម្តង ។ រហូត​ដល់​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃខែ​ដដែល ឈ្មោះ លី ថៃ ក៏​បាន​ដើរ​ចូល​ទៅ​ខាងក្រោយ​ផ្សារ​ដែល ជា​កន្លែង​សម្រាក ក៏​ឃើញ​ជន​រង​គ្រោះ​ដេក​ស្តូកស្តឹង​នៅ​លើ​កៅអី​ឈើ ។ ដោយ​ឃើញ​សភាព​ដូច្នោះ លី ថៃ ក៏​បាន​ដើរ ទៅ​ដាស ប៉ុន្តែ​ដាស​មិន​ក្រោក​សោះ លុះ​ស្ទាប​ដង្ហើម​ជន​រង​គ្រោះ ទើប​ដឹង​ថា​ផុតដង្ហើម​បាត់​ទៅ​ហើយ ក៏​ឈ្មោះ លី ថៃ បាន​រាយការណ៍​ជូន​ម្ចាស់​ផ្សារ ដើម្បី​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​នគរបាល​ជំនាញ បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង​ខាងលើ ដើម្បី​ពិនិត្យ​វិ​និ​ច័យ លើ​សាកសព ដើម្បី​រក​មូលហេតុ នៃ​ការ​ស្លា​.​ប់ ។

បន្ទាប់​ពី​ពិនិត្យ​យ៉ាង​ល្អិតល្អន់​រួច​មក មន្ត្រី​នគរបាល​ជំនាញ បញ្ជាក់​ថា សព​ត្រូវ​បាន​ស្លា​.​ប់​ដោយសារ​គាំងបេះដូង ដែល​បណ្តាល​មក​ពី​ជម្ងឺលើសឈាម​របស់​គេ ។ បច្ចុប្បន្ន សព​ត្រូវ​ប្រគល់​ជូន​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ដោយ ៖ លី ហេង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ