ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវភាពកសិករអាចរីកចម្រើនទេក្រោយពីអំបុកមានម៉ាកយីហោនោះ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានសម្រេចផ្តល់ម៉ាកយីហោសមូលហភាព ដល់អំបុក ដែលកសិករខ្មែរនៅ​តំបន់ជាច្រើនដាល់លក់នោះ ។ យីហោសមមូលភាពដែលទើបផ្តល់​ជូនកសិករគឺ “អំបុក កំពង់ធំ” ។…

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានសម្រេចផ្តល់ម៉ាកយីហោសមូលហភាព ដល់អំបុក ដែលកសិករខ្មែរនៅ​តំបន់ជាច្រើនដាល់លក់នោះ ។ យីហោសមមូលភាពដែលទើបផ្តល់​ជូនកសិករគឺ “អំបុក កំពង់ធំ” ។ ក្រសួងបានបញ្ជាក់ថាមូលហេតុដែល​ផ្តល់ម៉ាកយីហោ​ដល់​អំបុកនេះ ដោយមើលឃើញពីសក្តានុពលសេដ្ឋកិច្ច និងវប្បធម៌ប្រពៃណីរបស់​អំបុក។ការកសាងម៉ាកយីហោ “អំបុកកំពង់ធំ” ជាម៉ាកសមូហភាព ក្នុងគោលបំណង​ដើម្បីជំរុញ និងអភិវឌ្ឍសម្រាប់ចុះបញ្ជីជាម៉ាកសមូហភាព ដែលរំពឹងថានឹងចូលរួម​ចំណែក​​ក្នុងការអភិរក្សរូបមន្ត វិធីសាស្រ្តប្រពៃណីនៃការផលិត “អំបុកកំពង់ធំ” ដើម្បីថែរ​ក្សាកេរ្តិ៍ដំណែលវប្បធម៌របស់ដូនតាខ្មែរ ទាក់ទាញភ្ញៀវទេសចរ បង្កើតការងារ និងលើក​កម្ពស់ជីវភាពប្រជាពលរដ្ឋ ។

លើសពីនេះទៅទៀតក្រសួងថាម៉ាកយីហោសមូហភាពនេះ ជាការប្រមូលផ្តុំនូវផលិតករ​ដែលមានជំនាញ និងទេពកោសល្យអ្នកផលិតអំបុក ដើម្បីបណ្តុះបណ្តាលជំនាញ និង​លើកកម្ពស់ចំណេះដឹង-ចំណេះធ្វើ ភាពច្នៃប្រឌិត ការបង្កើតរូបមន្តនិងវិធីសាស្រ្តថ្មីៗ ការចែករំលែកចំណេះដឹងបច្ចេកទេស ដល់អ្នកជំនាន់ក្រោយ និងអភិវឌ្ឍន​ផលិតផល​ថ្មីៗ​បន្ថែមទៀត និង ផ្តល់ឱកាសក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងជំនាញបច្ចេកទេស នៃការផលិតអំបុក ជាមួយអ្នកផលិតនៅតំបន់ផ្សេងទៀត និងចូលរួមការប្រកួតប្រជែង​អំបុកថ្នាក់ជាតិ ។

ពលរដ្ឋជាច្រើនតំបន់នៅក្នុងប្រទេសកម្ពុជាតែងតែដាល់អំបុកលក់នៅពេលបានផលស្រូវថ្មី ពិសេសនៅក្នុងខែកក្តិករៀងរាល់ឆ្នាំ ដែលកម្ពុជាប្រារព្ធពិធីបុណ្យអុំទូក បណ្តែត​ប្រទីត អកអំបុក និងសំពះព្រះខែ ។ ក្នុងពិធីបុណ្យនេះពលរដ្ឋខ្មែរសឹងគ្រប់គ្នាបានទិញ​អំបុកយកទៅរៀបចំពិធីសំពះព្រះខែនៅគេហដ្ឋានរៀងៗខ្លួន ។ ដោយសារជាអត្ត​សញ្ញាណ​ជាតិផង និងអាចជារបររកចំណូលផង នាពេលបច្ចុប្បន្ន ពលរដ្ឋជា​ច្រើនខេត្តក្រុង បាននាំគ្នាធ្វើអំបុកលក់សឹងជាប្រចំាថ្ងៃ មានដូចជានៅខេត្តកំពង់ធំ សៀមរាប និងបន្ទាយមានជ័យជាដើមនេះ ។ ចំាមើលក្រោយពីមានម៉ាកយីហោ ដូចទំនិញផ្សេងៗហើយនោះ អំបុកមានទីផ្សារយ៉ាងណា តើជីវភាពកសិករអ្នកដាល់​អំបុកនឹងរីកចម្រើនមួយកម្រិតទៀតឬយ៉ាងមេចដែរ ។

លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មដែលបានអញ្ជើញជាអធិបតីក្នុង​ការផ្តល់ម៉ាកយីហោដល់អំបុក នៅក្នុងខេត្តកំពង់ធំកាលពីថ្ងៃទី១៦កុម្ភៈ បានលើកទឹក​ចិត្តឲ្យ​ក្រុមអ្នកផលិតអំបុកកំពង់ធំ និងក្រុមប្រឹក្សាភិបាលដែលនឹងបានបង្កើតឡើង និងអាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងសហការអនុវត្តគម្រោងនេះបន្តទៅទៀត ដើម្បីឲ្យគម្រោងនេះឈានដល់ទីបញ្ចប់ ប្រកបដោយជោគជ័យក្នុង​ការអភិវឌ្ឍភូមិមួយ​ផលិតផលមួយ ដែលជាប្រយោជន៍ដល់ការអភិវឌ្ឍជនបទ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យបាន​កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ