ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Haaland ប្រាប់​ពី​មនុស្ស​ម្នាក់​ជំរុញ​ឱ្យគេ​ស្រែក​ឃ្លាន​ជ័យជម្នះ

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ កីឡាករ Erling Braut Haaland បន្ត​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​ភ្ញាក់ផ្អើល​របស់​ខ្លួន​នៅ Champions League ខណៈ​ដែល​…

អេ​ស្ប៉ា​ញ ៖ កីឡាករ Erling Braut Haaland បន្ត​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​ភ្ញាក់ផ្អើល​របស់​ខ្លួន​នៅ Champions League ខណៈ​ដែល​ Borussia Dortmund បាន​យកឈ្នះ​លើ​ម្ចាស់ផ្ទះ Sevilla ក្នុងជំនួប​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​លទ្ធផល ៣-២​។

Haaland បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​អស្ចារ្យ​ ព្រមទាំង​រកបាន​២​គ្រាប់​ម្នាក់ឯង​ជា​ចំណែក​ដ៏​ធំ​ក្នុង​ជ័យជម្នះយប់មិញ​។ មុន​ពេល Dortmund ត្រូវ​ស្វាគមន៍ Sevilla វិញម្តងសម្រាប់​ជើង​ទី​២ ដែល​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២១ ខាង​មុខ​។

ដោយ​មិន​លាក់លៀម Haaland សារភាព​ថា ការ​ធ្វើ​បាន Hat-Trick របស់​កីឡាករ Kylian Mbappé ជួយ PSG បំបាក់ Barcelona កាលពី​ថ្ងៃ​ទី​១៦ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ កន្លង​ទៅ បាន​ផ្តល់​កម្លាំងចិត្ត​ដល់​រូបគេ​អាច​រក​គ្រាប់​បាល់​ជួយ​ក្រុម​យកឈ្នះ Sevilla​។

ខ្សែប្រយុទ្ធ​ន័​រវេ​ស​វ័យ​២០​ឆ្នាំ​រូប​នេះ ​បាន​ប្រាប់ CBS Sports ថា «​ខ្ញុំ​បានឃើញ Mbappe កាលពី​ម្សិលមិញ។ ហើយ​គេ​បាន​រក​គ្រាប់​បាល់​បានយ៉ាង​ល្អ​។ ហើយ​ខ្ញុំ​ទទួល​បានការ​ជំរុញ​ទឹកចិត្តដោយ​ឥត​គិតថ្លៃ​ពី​គេ​!​។ អ​ញ្ចឹ​ង​វា​ពិតជា​ល្អ​ណាស់​»៕ (​ដកស្រង់​ចេញពី Goal.com)

https://www.youtube.com/watch?v=Tv0f725z4Y4