អភិបាលខេត្តព្រៃវែង ណែនាំកងកម្លាំង តាមព្រំដែនកម្ពុជា-វៀតណាម បង្កើនការរឹតបន្តឹងការឆ្លងដែន
- ព្រៃវែង
ខេត្តព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានណែនាំ អោយកងកម្លាំងទាំងអស់ ដែលឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ត្រូវរឹតបន្តឹង…
ខេត្តព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានណែនាំ អោយកងកម្លាំងទាំងអស់ ដែលឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ត្រូវរឹតបន្តឹង…
ខេត្តព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានណែនាំ អោយកងកម្លាំងទាំងអស់ ដែលឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ត្រូវរឹតបន្តឹង ចំពោះការលួចចេញចូលខុសច្បាប់របស់ប្រជាជននៃប្រទេសទាំងពីរ គោលបំណង ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺកូវីដ-១៩ ស្របតាមសេចក្តីថ្លែងសារពិសេសរបស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញបទបញ្ជាដូច្នេះ ក្នុងពេលឯកឧត្តម ដឹកនាំគណៈកម្មការប្រយុទ្ធនិងជំងឺកូវីដ-១៩ ខេត្ត និងអាជ្ញាធរស្រុក រួមជាមួយស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យកន្លែងធ្វើចត្តាឡីស័ក តាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងតំបន់ស្នាក់ការច្រកទ្វារស្វាយអាង៉ោង ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១។
អាជ្ញាធរខេត្ត បានចុះពិនិត្យទីតាំងចំនួន៤ រួមមាន: ១- ទីតាំងធ្វើចត្តាឡីស័ក ២- ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ស្វាយអាង៉ោង ៣-ទីស្នាក់ការច្រកទ្វារស្វាយអាង៉ោង និង៤- ច្រករបៀងអូរស៊ែរ។
ឯកឧត្តម អភិបាលខេត្តព្រៃវែង ក៏បានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជាការលើកទឹកចិត្តដល់កម្លាំង ដែលប្រចាំការនៅកន្លែងធ្វើចត្តាឡីស័ក តាមបន្ទាត់ព្រំដែនផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏សូមអំពាវនាវដល់បងប្អូនប្រជាជន ទាំងកម្ពុជា និងវៀតណាម មិនត្រូវចល័តលួចឆ្លងដែនខុសច្បាប់ឡើយ ក្នុងដំណាក់កាលនេះ គឺអាចមានហានិភ័យខ្ពស់ ទាំងផ្នែកសន្តិសុខ និងសុខភាពផងដែរ។
ទន្ទឹមនឹងនេះ ដើម្បីការពារសុខភាពរបស់បងប្អូន និងក្រុមគ្រួសារ ក៏ដូចជាសុខភាពសាធារណៈ ឯកឧត្តមអភិបាល ក៏បានអំពាវនាវសូមឲ្យបងប្អូន ដែលឆ្លងដែនទាំងអស់ ត្រូវសហការជាមួយក្រុមការងារចត្តាឡីស័កកម្ពុជា នៅតាមច្រកព្រំដែន កម្ពុជា-វៀតណាម ដើម្បីយកសំណាកទៅពិនិត្យជំងឺកូវីដ-១៩ និងដាក់អោយធ្វើចត្តាឡីស័ក នៅព្រំដែន ចំនួន ១៤ថ្ងៃ បើទោះបីជាបងប្អូនឆ្លងចូលមកប្រទេសកម្ពុជា តាមច្រកណាមួយក៏ដោយ។ ម្យ៉ាងវិញទៀត បងប្អូន អាចប្រឈមនឹងការឃាត់ខ្លួន និងរងការពិន័យរបស់អាជ្ញាធរកម្ពុជា ក្នុងពេលធ្វើដំណើរខុសនឹងបម្រាមរបស់អាជ្ញាធរកម្ពុជាយើង៕ ដោយ៖ ស៊ឹម សាន









ចែករំលែកព័តមាននេះ