ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​បន្ត​សវនាការ​សំណុំរឿង រ៉ុ​ង ឈុ​ន និង​បក្ខពួក​ពី​បទ​ញុះញង់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ការ​គ្រោងទុក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង រ៉ុ​ង ឈុ​ន…


រាជធានី​ភ្នំពេញ ៖ តាម​ការ​គ្រោងទុក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង រ៉ុ​ង ឈុ​ន និង​បក្ខពួក​មក​បើ​សវនាការ​ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។

សវនាការ​នេះ​ដឹកនាំ​ដោយ​លោក លិ សុខា ចៅក្រម​ជំនុំជម្រះ និង​តំណាង​អយ្យការ​គឺ​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ សវនាការ​បាន​ធ្វើ​ឡើង​ដោយ​សាធារណៈ ដោយ​មាន​មហាជន តំណាង​អង្គទូត អង្គការ​សង្គម​ស៊ី​វិល និង​អ្នក​សារព័ត៌មាន បាន​ចូលរួម​ស្តាប់​ក្នុង​ការ​សាកសួរ​ដេញដោល​លើ​ជនជាប់ចោទ​ផង​ដែរ​។ ជនជាប់ចោទ​៤​នាក់។

១.​លោក រ៉ុ​ង ឈុ​ន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​២.​លោក សួង សុ​ភណ្ឌ ប្រធាន​គណៈបក្ស​ខ្មែរ ៣.​លោក តុល និមល និង​៤.​អ្នកស្រី ស កណិការ ហើយ​ជនជាប់ចោទ​ទាំង​៤ នាក់​គឺ​សុទ្ធតែ​មាន​មេធាវី​ការពារ​ក្តី​រៀង​ៗ​ខ្លួន​។ ចំណែក​នៅ​ក្រៅ​បរិវេណ​សាលាដំបូង​វិញ សមត្ថកិច្ច​នគរបាល នៃ​អាជ្ញាធរ​មូលដ្ឋាន បាន​ដាក់​ពង្រាយ​កម្លាំង​ការពារ និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ដូច​សវនាការ​លើក​មុន​ៗ​ដែរ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ